ខេត្តចំនួន៦ នឹងទទួលបានគម្រោងវិនិយោគថ្មី ក្រោមទុនប្រមាណ ១៧៤លានដុល្លារ ខណៈក្រចេះទទួលបាន ៤៥០លានដុល្លារ

គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ១៧៤លានដុល្លារអាម៉េរិក ត្រៀមបោះទីតាំងនៅខេត្តចំនួន៦ នាពេលខាងមុនេះ ខណៈបច្ចុប្បន្នគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់ហើយ ស្របពេលដែលគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំ​បកកង់រថយន្ត និងពោះវៀនកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ក្នុងខេត្តក្រចុះ មានទំហំទុនវិនិយោគ ៤៥០លានដុល្លារអាម៉េរិក បានអនុម័តជាផ្លូវការ។ នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៣ ក្នុងឆ្នាំ២០២៦ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា។

គម្រោងវិនិយោគទាំង៦នេះ មានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣៥០០ កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង រួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលម្អនិងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យណូអែល ផលិតដីសគ្រប់ប្រភេទនិងគ្រឿងតុបតែងលម្អពីប្លាស្ទិក ផ្គុំដំឡើងរថយន្តនិងផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ពផលិតផលសម្រេច និង វិស័យកសិកម្មនិងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំង៦ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីខេត្តទាំង៦នេះ ខេត្តក្រចេះ ក៏ទើបទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំ​បកកង់រថយន្ត និងពោះវៀនកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី ស្នួល ក្នុងទំហំទុនវិនិយោគ ៤៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,០០០កន្លែងផងដែរ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]