គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មថ្មីមួយ ទំហំ៤៩ហិចតា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ ជួបជុំគ្នាដើម្បីបង្ហាញដំណាក់កាលដំបូងនៃមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ ដែលមានគោលបំណងជំរុញការប្រកួតប្រជែងជាសកលរបស់កម្ពុជា

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចរូបរាងនៅលើផ្ទៃដីទំហំប្រមាណ៤៩ហិកតា នាពេលឆាប់ខាងមុខនេះ។

នេះបើយោងតាមសន្និសីទអ្នកវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រួមទាំងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) នេះ ជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានអភិវឌ្ឍជំហានដំបូងនៅលើផ្ទៃដីទំហំប្រមាណ៤៩ហិកតា ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។

គម្រោងនេះ នឹងចូលរួមជំរុញ និងបង្កើនប្រសិទ្ធភាពព័ស្តុភារកម្មកម្ពុជា តាមរយៈការកាត់បន្ថយចំណាយ ផ្តល់សេវាកម្មតម្លៃបន្ថែម និងសម្រួលលំហូទំនិញដើម្បីកាត់បន្ថយការកកស្ទះនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមរំឭកដែរថា រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហើបពីការបង្កើតនូវមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយ ដែលជាគម្រោងមួយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើសមាហរណកម្មសេវាព័ស្ដុភារកម្មសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]

កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន

កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្ស […]

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៦៥%

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលស […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

កម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន ​បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បី […]