សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល់ការផ្តល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការជំរុញការវិនិយោគបៃតង និងស្ថិរភាពសេដ្ឋកិច្ចក្នុងបរិបទសកល។

នេះបើយោងតាមជំនួបពិភាក្សា វាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះបានពិភាក្សាការងារក្នុងគោលដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល។

ជាមួយគ្នានេះ លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ ១.មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex) ២. ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និង ៣. ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance Taxonomy) ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន (Environmental Friendly Project)។

តាមរយៈជំនួបខាងលើ IFC បានបញ្ជាក់ថា កំពុងស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសំបកកង់ ដែលភាគច្រើននៃផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកថែមទៀត។

ថ្មីៗនេះ ប្រតិភូតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក៏បានចូលជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញវឌ្ឍនភាពនៃគម្រោងមជ្ឍមណ្ឌលព័ស្តុភារកម្មក្រុងព្រសីហនុផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]