ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយតម្លៃលើកិច្ចការលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម-បរិស្ថាន សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព

រាជធានីភ្នំពេញ៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយភាពធន់ និងចីរភាព។ នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI-PMU) ចូលរួមកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារធនាគារពិភពលោក (World Bank) នៅឯការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ លោក Sadig Aliyev អ្នកជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានផ្តោតលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់លើវឌ្ឍនភាពការងារបច្ចេកទេសគន្លឹះចំនួនបី រួមមាន ផ្នែកលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារសុវត្ថិភាពផ្នែកសង្គម និងបរិស្ថាន ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារពិភពលោក។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្ត ព្រមទាំងបានរួមគ្នាកំណត់ទិសដៅ និងផែនការសកម្មភាពបន្ត ដើម្បីធានាថាការងារគម្រោងទាំងមូលអាចដំណើរការទៅមុខដោយភាពរលូន ទាន់ពេលវេលា និងឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេសខ្ពស់បំផុត។

នៅក្នុងឱកាសនោះ ឯកឧត្តម ហេង ណន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមការងារធនាគារពិភពលោក និងមន្ត្រីជំនាញទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេសយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ គឺជាកាតាលីករដ៏សំខាន់ដែលជួយឱ្យការអនុវត្តគម្រោង CRCI អាចប្រព្រឹត្តទៅបានយ៉ាងរលូន និងសម្រេចបានលទ្ធផលស្របតាមផែនការយុទ្ធសាស្ត្រដែលបានគ្រោងទុក។

សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារពិភពលោក គឺជាជំហានគន្លឹះមួយក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)។ ការតាមដាន និងវាយតម្លៃលើផ្នែកលទ្ធកម្ម ហិរញ្ញវត្ថុ និងបរិស្ថាន-សង្គម យ៉ាងម៉ត់ចត់នេះ មិនត្រឹមតែធានាបាននូវតម្លាភាព និងគណនេយ្យភាពនៃគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បណ្តាញដឹកជញ្ជូនជាតិ និងកសាងគ្រឹះសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរឹងមាំ និងមានចីរភាពនាពេលអនាគត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ក្រសួងសាធារណការ សហការជាមួយធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងខេត្តចំនួនបួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងលើក […]

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]