កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង CIDCA ការឯកភាពគ្នាទ្វេភាគីថ្មីមួយធានានូវការអនុវត្តយ៉ាងឆាប់រហ័សសម្រាប់ព្រែកហ្វូណនតេជោ ផ្លូវជាតិសំខាន់ៗ និងការការពារបរិស្ថានឆ្នេរសមុទ្រ។

កម្ពុជា-ចិន ប្តេជ្ញាជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៤ ដើម្បីបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ គណៈគ្រប់គ្រងជាន់ខ្ពស់ទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) កាលថ្ងៃ ទី៣០ មិថុនា ឆ្នាំ២០២៦។

ជំនួបពិភាក្សារវាងកម្ពុជា-ចិន ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈកិច្ចពិភាក្សានេះ កម្ពុជា-ចិន បានសម្រេចឯកភាពនូវលទ្ធផលសំខាន់ៗជុំវិញគម្រោងអាទិភាពចំនួន៤ រួមមាន៖ ១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជា បានស្នើឱ្យCIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។ ២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង ២០ គីឡូម៉ែត្រ) នៅតំបន់វាលរេញ។ ៣.គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង)។ និង ៤.គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។

តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ទាំងកម្ពុជា និងចិន ក៏បានប្តេជ្ញាចិត្តរួមគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ សហការជាមួយធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងខេត្តចំនួនបួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងលើក […]

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]