កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធគួរតែចាប់ផ្តើមផ្ដោតលើតម្លៃរយៈពេលវែងដែលផ្តល់ជូនដល់សាធារណជន ខណៈបញ្ជាក់ផងដែរភាពធន់  មិនមែនសំដៅតែលើភាពរឹងមាំនៃបេតុងនោះទេ ប៉ុន្តែសំខាន់ជាងនេះគឺប្រព័ន្ធរួមដែលមានតម្លាភពរវាងទិន្នន័យ កិច្ចសហការនៃក្រុមការងារ និងសហគមន៍។

នៅក្នុងសន្និសីទ YII ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីខែតុលា កន្លងមកនេះ អ្នកជំនាញក៏បានចែករំលែកផងដែរថា ការគំរាមកំហែងដ៏ធំបំផុតមួយចំពោះគម្រោងសាងសង់ធំៗ គឺជម្លោះផ្ទៃក្នុង និងកង្វះតម្លាភាព ដែលជារឿយៗនាំឱ្យមានការយឺតយ៉ាវ ចំណាយប្រាក់ច្រើន និងការបែកបាក់ក្នុងក្រុមការងារ។

Andy Kaiyala អនុប្រធានក្រុមហ៊ុន WSB បានលើកឡើងថា ការប្រើប្រាស់វិធីសាស្ត្រផ្អែកលើគំរូ (Model-centric) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការខ្ជះខ្ជាយធនធានទាំងនេះ។ តាមរយៈការប្រើប្រាស់ “បច្ចេកវិទ្យាឌីជីថលភ្លោះ” (Digital Twins) ដែលជាគំរូ 3D ក្រុមការងារអាចកំណត់អត្តសញ្ញាណ និងដោះស្រាយកំហុសឆ្គងធំៗបាន មុនពេលចាប់ផ្តើមបើកការដ្ឋានសាងសង់ទៅទៀត។

ឧទាហរណ៍ជាក់ស្តែងមួយបានកើតឡើងក្នុងអំឡុងពេលគម្រោងខ្នាតធំនៅទីក្រុង Austin រដ្ឋ Texas។ តាមរយៈការបញ្ចូលកិច្ចសន្យាដាច់ដោយឡែកពីរទៅក្នុងប្រព័ន្ធឌីជីថលតែមួយ ក្រុមការងារបានរកឃើញថា បំពង់បង្ហូរទឹកដ៏សំខាន់មួយត្រូវបានគ្រោងទុកចំកណ្តាលផ្លូវអម។ ការរកឃើញ “ចំណុចជាន់គ្នា” នេះ គឺជួយឱ្យក្រុមការងារកែសម្រួលការរចនាឡើងវិញបានឆាប់រហ័ស និងបញ្ចៀសនូវមហន្តរាយដែលត្រូវចំណាយប្រាក់ និងពេលវេលាច្រើននៅការដ្ឋានផ្ទាល់។

Kaiyala ក៏បានកត់សម្គាល់ថា ការដោះស្រាយបញ្ហាបានទាន់ពេលវេលាបែបនេះ ក៏បង្កើតឱ្យមានបរិយាកាសការងារល្អ មិនមានការប្រឈមមុខដាក់គ្នា ដែលធ្វើឱ្យវិស្វករ និងអ្នកម៉ៅការមិនចាំបាច់យកសម្ពាធពីការងារទៅផ្ទះនៅពេលយប់ឡើយ។

លោក Michael Pearson មកពីមន្ទីរដឹកជញ្ជូនរដ្ឋ Oklahoma (Oklahoma DOT) បានសង្កត់ធ្ងន់ថា ភាពធន់ពិតប្រាកដ ជួនកាលតម្រូវឱ្យមានការកសាងប្រព័ន្ធឡើងវិញពីចំណុចចាប់ផ្តើម ជាជាងការប្រើប្រាស់ “បង់រុំរបួស” តាមបែបឌីជីថល។

នេះមានន័យថា ប្រព័ន្ធទិន្នន័យរួមគួរតែមានតាំងពីចាប់ផ្ដើមដំបូង ជាក់ស្ដែងមុននឹងគូរប្លង់ទៅទៀត មិនមែនទើបតែមកបញ្ចូលក្រោយនោះទេ ហើយវានឹងត្រូវដើម្បីគ្រប់គ្រងគម្រោងនោះរហូត។

ការជំរុញឱ្យមានទិន្នន័យបើកចំហនេះ កំពុងត្រូវបានធ្វើឱ្យទៅច្បាប់ផងដែរ។ នៅក្នុងប្រទេសហូឡង់ ការងារសាធារណៈត្រូវបានតម្រូវឱ្យផ្តល់វិភាគទាន និងពិគ្រោះជាមួយបញ្ជីឈ្មោះទិន្នន័យសំខាន់ៗ។

តម្លាភាពនេះផ្តល់អត្ថប្រយោជន៍លើសពីការជួយដល់រដ្ឋាភិបាលទៅទៀត ពោលគឺសហគមន៍នឹងមានភាពធន់ជាងមុនក្នុងអំឡុងពេលមានព្យុះ ឬទឹកជំនន់ ប្រសិនបើប្រជាពលរដ្ឋក្នុងតំបន់ដឹងច្បាស់ថា ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេដំណើរការយ៉ាងដូចម្តេច និងអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងវា។

អ្នកជំនាញក៏កំពុងជំរុញឱ្យម្ចាស់គម្រោងសួរខ្លួនឯងថា តើពួកគេកំពុងទិញ “ការខិតខំប្រឹងប្រែង” ឬទិញ “តម្លៃ”។ ដើម្បីសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធភាព និងអាចប្រើប្រាស់បានយូរអង្វែងនាពេលអនាគត តើគួរជ្រើសរើសជម្រើសមួយណា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]