រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងព័ស្តុភារកម្ម ក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិព័ស្តុភារកម្មលើកទី១០ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិព័ស្តុភារកម្ម កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​ឱ្យដឹងថា ប្រព័ន្ធព័ស្តុភារកម្ម (ឡូជីស្ទីក) ​មានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន ១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ប៊ីលានដុល្លារអាមេរិក សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូលឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្នផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន

កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្ស […]

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៦៥%

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលស […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មថ្មីមួយ ទំហំ៤៩ហិចតា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ ជួបជុំគ្នាដើម្បីបង្ហាញ […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

កម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន ​បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បី […]