កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគកូរ៉េឱ្យសម្លឹងមើលប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដើម្បីបង្កើនកិច្ចសហការក្នុងវិស័យវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយលោក ស៊ីម ដុង ស៊ប (Shim Dong Seop) អគ្គនាយកសេដ្ឋកិច្ច និងការងារ នៅសាលាក្រុងឆាងវ៉ុន កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ បានស្នើឱ្យទីក្រុងឆាងវ៉ុន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុតាំងពីឆ្នាំ២០១៧ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

លើសពីនេះ ឯកឧត្តម ក៏បញ្ជាក់គម្រោងពង្រីកកំពង់ផែ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) និងបានស្នើឱ្យភាគីកូរ៉េបានការគិតគូរពិនិត្យលទ្ធភាពចូលរួមវិនិយោគផងដែរ។

ជាការឆ្លើយតប លោកអភិបាលរងក្រុងឆាងវ៉ុន នៃប្រទេសកូរ៉េ បានលើកឡើងថា​ ថ្មីៗនេះវិនិយោគិនកូរ៉េ មាននិន្នាការវិនិយោគក្រៅប្រទេស នៅប៉ែកអាស៊ីអាគ្នេយ៍។ ដូច្នេះលោកនឹងបន្តជំរុញអ្នកវិនិយោគកូរ៉េឱ្យសម្លឹងមើលប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលអាចធ្វើការតភ្ជាប់ផ្លូវទឹក តាមរយៈកំពង់ផែអន្តរជាតិនៃទីក្រុងទាំង២។

សូមជម្រាប់ដែរថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]

កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន

កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្ស […]

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៦៥%

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលស […]

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មថ្មីមួយ ទំហំ៤៩ហិចតា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ ជួបជុំគ្នាដើម្បីបង្ហាញ […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

កម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន ​បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បី […]