ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមហ្វេសប៊ុករបស់ ADB ផ្សាយចេញកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឱ្យដឹងបន្ថែមថា៖ «គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ADB បានអនុម័តផ្តល់កម្ចីសម្រាប់វិស័យសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស ចំនួន ៣៥៩ គម្រោង ដែលមានតម្លៃសរុបចំនួន ៥,៥ ពាន់លានដុល្លារដល់កម្ពុជា។ ប្រតិបត្តិការវិស័យសាធារណៈបច្ចុប្បន្នរបស់ ADB  នៅក្នុងប្រទេសកម្ពុជា រួមមានកម្ចីចំនួន ២៨ គម្រោង និងជំនួយឥតសំណងចំនួន ៩ គម្រោង ដែលមានតម្លៃ ២,០៦ ពាន់លានដុល្លារ»។

សូមជម្រាបដែរថា នៅក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ LinkedIn របស់គាត់ថា៖ «កម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំ។

នាឱកាសនោះ ប្រធាន ADB ក៏បានប្រកាស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជំរុញអាទិភាពជាតិ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

ជប៉ុនផ្តល់ឥណទាន ១១៤ លានដុល្លារ អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ខេត្តព្រះសីហនុ

កម្ពុជា-ជប៉ុន កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចុ […]

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]