រោងចក្រកែច្នៃដំឡូងមីថ្មីមួយនៅកំពង់ស្ពឺ តម្លៃ២០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

រោងចក្រផលិតម៉្សៅដំឡូងមី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ ៧៤-៧៥ តម្លៃ ២០លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រោងចក្រផលិតម៉្សៅដំឡូងមីថ្មីនេះ មានទីតាំងស្ថិតនៅក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥។ ក្រសួងបានបញ្ជាក់ទៀតថា រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

ក្រសួងឧស្សាហកម្ម បានឱ្យដឹងបន្ថែមថា រោងចក្រនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. ក្នុងទុនវិនិយោគសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដោយរំពឹងថានឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។

លោក Yang youytong ប្រធានក្រុមហ៊ុន បានបង្ហាញក្តីរំពឹងថា គម្រោងនេះនឹងអាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០លានដុល្លារ ដោយផលិម្សៅដំឡូងមី ១០ម៉ឺនតោន ដំឡូងមីស្ងួត ១០ម៉ឺនតោន និងកាកដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ ៣ម៉ឺនតោន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]