រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិបតេយ្យភាព រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំពារកំណើនចំគោលដៅក្នុងបរិការណ៍ភាពមិនប្រាកដប្រជា

ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិបានបើកកិច្ចសន្ទនា និងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ តាមរយៈសិក្ខាសាលាសភាស្តីពី «ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» ដែលប្រព្រឹត្តទៅនៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងពីស្ថានភាពសេដ្ឋកិច្ច និន្នាការហិរញ្ញវត្ថុសាធារណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាថាការរៀបចំថវិកាជាតិប្រចាំឆ្នាំ២០២៧ មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ឯកឧត្តមបានបន្តថា ថវិកាជាតិមិនត្រឹមតែជាការកំណត់ចំណូល និងចំណាយរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍នយោបាយដ៏មានឥទ្ធិពលក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ ការបែងចែកធនធាន និងការសម្រេចគោលដៅសេដ្ឋកិច្ចជាតិដោយមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចថា ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ ធ្វើឡើងដោយផ្តោតលើគោលដៅអាទិភាពចំនួនបី រួមមានការជំរុញប្រសិទ្ធភាព និងតម្លាភាពថវិកាដើម្បីធានាចីរភាពហិរញ្ញវត្ថុសាធារណៈ ការពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ចដើម្បីឆ្លើយតបនឹងវិបត្តិនានា និងការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ដោយសារការទទួលរងផលប៉ះពាល់ពីបញ្ហាប្រឈមសកល និងក្នុងតំបន់ ដូចជាការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបិទខ្ទប់ព្រំដែនគោក។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្មក្រោមពាក្យស្លោក «សង្ឃឹមសម្រាប់ស្ថានភាពប្រសើរ តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់»។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងថវិកាជាតិឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងក្រោមស្មារតី «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈគាំពារកំណើនចំគោលដៅ ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច» ដែលជាថវិកាការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំពារកំណើនក្នុងបរិការណ៍ភាពមិនប្រាកដប្រជាខ្ពស់។

ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ឆ្លុះបញ្ចាំងពីភាពមុតស្រួច និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ។ ការដាក់ចេញនូវគោលនយោបាយថវិកាដែលប្រកបដោយភាពបត់បែន និងការត្រៀមលក្ខណៈរួចរាល់ចំពោះគ្រប់ស្ថានការណ៍ នឹងជួយការពារផលប្រយោជន៍ជាតិ ធានាលំនឹងជីវភាពពលរដ្ឋ និងរក្សាសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបន្តដំណើរការទៅមុខដោយរលូន និងមានសុវត្ថិភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

អាល្លឺម៉ង់ផ្តល់ឥណទានសម្បទា ៣០លានអឺរ៉ូ ជួយគម្រោងផ្គត់ផ្គង់អគ្គិសនីជនបទ II នៅកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថា​ផ្តល់ឥណទានសម្បទានមួយថ្ម […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

កម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្ […]