អាល្លឺម៉ង់ផ្តល់ឥណទានសម្បទា ៣០លានអឺរ៉ូ ជួយគម្រោងផ្គត់ផ្គង់អគ្គិសនីជនបទ II នៅកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថា​ផ្តល់ឥណទានសម្បទានមួយថ្មីទៀតចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលផ្គត់ផ្គង់អគ្គិសនីជនបទ II ខណៈបច្ចុប្បន្នកម្ពុជា-អាល្លឺម៉ង់​​ បានសម្រចចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះរួចរាល់ហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សាយចេញកាលពីសប្តាហ៍មុន ស្តីពីលទ្ធផលប្រជុំរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Cristlan Berger ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសនោះ បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម Christian Berger បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានមួយថ្មីទៀតចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយបន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។

ការបន្តគាំទ្រផ្តល់ឥណទានសម្បទានបន្ថែម គឺសម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អ ប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។

ពាក់ព័ន្ធនឹងជំនួយឥណទានសម្បទានបន្ថែមរបស់អាល្លឺម៉ង់នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថាវានឹងជួយជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំងពីទំនុកចិត្តលើទស្សនវិស័យនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

ក្រុមហ៊ុនចិនមួយចង់វិនិយោគបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា

ក្រុមហ៊ុនយក្សរបស់ប្រទេសចិន Royal Vopak ចង់ស្វែងរកឱកាសវិ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]