ព័ត៌មានសំណង់
រដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធាន...
អានបន្ថែមសណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ
សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ ន...
អានបន្ថែមទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់
ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសា...
អានបន្ថែមប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី
ប្រាសាទអង្គរវត្តរបស់កម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី។ នេះបើតាមការផុសផ្សាយជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមគេហទំព័រ India TV English News បានចុះផ្សាយឱ្យដឹងថា ការជាប់ជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោកនេះ មិនត្រឹមតែជាការទទួលស្អាល់ជាផ្លូវការរួចមកហ...
អានបន្ថែមWB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។...
អានបន្ថែមរដ្ឋចេញវិធានការលើកលែងពន្ធចំពោះការវិនិយោគលើអគារជាប់គាំងជិត៤០០ នៅព្រះសីហនុ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។ ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ...
អានបន្ថែមផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តា...
អានបន្ថែមរដ្ឋគ្រោងចំណាយ ៦០លានដុល្លារ ដើម្បីពង្រីកផ្លូវពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាល គ្រោងចំណាយថវិកា ៦០លានដុល្លារ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចចូលព្រលានយន្តហោះថ្មីសៀមរាប ទៅកាន់ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្...
អានបន្ថែមរដ្ឋប្រកាសលើកលែងបង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោម ១០០០ដុល្លារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងការបង់កម្រៃបែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥.០០០រៀល មក ៨.០០០រ...
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣។ នាឱកាសនោះដែរ សម្តេចបានសង្កត់ធ្ងន់ពីចក្ខុវិស័យវែងឆ្ងាយនៃការសម្រេចចិត្តប្តូរពីព្រលានយន្តហោះចាស់ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប មកសង់ព្រលានយន្តហោះថ្មី មានចម្ងាយរហូ...
អានបន្ថែម