ឡាវបានក្លាយជាប្រទេសនាំចេញប្រភពថាមពលធំបំផុតក្នុងតំបន់អាស៊ាន

ឡាវបាននិងកំពុងក្លាយទៅជាប្រទេសនាំចេញប្រភពថាមពលអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសនេះបាននិងកំពុងលក់អគ្គិសនីទៅកាន់ប្រទេសជិតខាងរបស់ខ្លួនក្នុងទំហំដ៏មហាសាល។

ឆ្នាំ ២០២២ ប្រទេសឡាវរកចំណូលបានជាង ១,៧៦ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី។ ហើយក្នុងឆ្នាំ២០២៣ ប្រទេសឡាវបានកំណត់គោលដៅក្នុងការផលិតអគ្គិសនីឲ្យបានយ៉ាងហោចណាស់ ៥១.១៣៤លានគីឡូវ៉ាត់ម៉ោង (kWh) ដែលអាចផ្ដល់ចំណូលជាង ២,៤ពាន់លានដុល្លារ ហើយមានការកើនឡើងរហូតដល់ ៧១,៧៧ភាគរយ ធៀបនឹងឆ្នាំ២០២២។

បច្ចុប្បន្ននេះ នៅទូទាំងប្រទេសឡាវ មានរោងចក្រថាមពលចំនួន៩០ តែអាចមានសមត្ថភាពផលិតសរុបបានចំនួន ១.១០០០មេហ្កាវ៉ាត់។ ក្នុងនោះ រួមមាន វារីអគ្គិសនីចំនួន៧៧ អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន៨ រោងចក្រថាមពលជីវៈចម្រុះ៤ និងរោងចក្រថាមពលធ្យូងថ្មចំនួន១។

បច្ចុប្បន្ននេះ ឡាវកំពុងធ្វើពាណិជ្ជកម្មលក់អគ្គិសនីទៅឲ្យប្រទេសមួយចំនួនដូចជា ថៃ វៀតណាម កម្ពុជា សិង្ហបុរី និងប្រទេសចិន ជាដើម ដែលធ្វើឱ្យការនាំចេញអគ្គិសនីរបស់ឡាវត្រូវបានចាត់ទុកថាជាចំណែកនៅក្នុង “គំនិតផ្ដួចផ្ដើមបែងចែកថាមពលរបស់អាស៊ាន” (ASEAN Power Grid Initiation “។

ជាក់ស្ដែង ប្រទេសវៀតណាមបានក្លាយទៅជាអ្នកវិនិយោគគម្រោងអគ្គិសនីធំបំផុតលំដាប់ទីបី នៅក្នុងប្រទេសឡាវក្រោមទុនជាង ៥,៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រទេសឡាវក៏បានលក់អគ្គិសនីទៅឲ្យប្រទេសសិង្ហបុរីចំនួន ១០០មេហ្កាវ៉ាត់ (MW) តាមបណ្ដាញបញ្ជូនថាមពលឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ីផងដែរ៕

រូបភាពដោយ៖ Bangkok Post

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]