វិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិន កំពុងពិនិត្យឱកាសវិនយោគលើវិស័យបវិស្ថាននៅកម្ពុជា

វិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន បាននិងកំពុងពិនិត្យលើឱកាសវិនយោគលើវិស័យវិស្ថាននៅក្នុងប្រទេសកម្ពុជា ខណៈក្រសួងបរិស្ថាន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជាផងដែរ។

នេះបើតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៦។

នាឱកាសនោះ លោក Qiu Wenxu បានលើកឡើងថា ក្រុមការងារវិនិយោគនៃប្រទេសចិននេះ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ពិសេសក្នុងការពិនិត្យលើឱកាសវិនយោគនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានគាំទ្រគោលបំណង របស់ក្រុមហ៊ុននានា មានបំណងចង់វិនិយោគនៅកម្ពុជា ជាពិសេស ដូចជាការវិនិយោគដែលធានាបាននូវនិរន្តរភាពបរិស្ថាន។ ឯកឧត្តមថា ចង់ឃើញកម្ពុជា មានភាពស្អាត សោភ័ណភាព និងបរិស្ថានបៃតង ប្រៀបបាននឹង «ផ្ទះរបស់ខ្លួន» ផ្ទាល់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាកាន់តែច្រើន។

តាមរយៈជំនួបខាងលើ ក្រសួងបរិស្ថាន ក៏បានអះអាងថា ដើម្បីសម្រេចទស្សនវិស័យបរិស្ថាននេះ ក្រសួងបាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន គឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត មាន ៣ គឺ ភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន (ក្នុងប្រទេសកម្ពុជា) និងភាពស្អាតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះភាពបៃតង កម្ពុជាបានជំរុញការដាំដើមឈើឱ្យបានច្រើនក្នុង១ឆ្នាំ​ ដោយឡែកនៅឆ្នាំ​២០២៦នេះ ក្រសួងបរិស្ថាន គម្រោងចែកកូនឈើចំនួន៥លាន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របព្រៃឈើផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]