តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន
ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំបន់អភិរក្សដីសើមដ៏ល្បីល្បាញរបស់ខេត្តបាត់ដំបង ក្លាយជាឧទ្យានបេតិកភណ្ឌអាស៊ានជាផ្លូវការ តំបន់រ៉ាមសារព្រែកទាល់នៃឋបនីជីវៈចម្រុះបឹងទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពនៃឧទ្យានបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបរិស្ថានកាលចុងសប្តាហ៍។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃម...
អានបន្ថែមក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍
ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចក្នុងតំបន់ និងការពារប្រភពទឹកដ៏កម្រ និងជីវៈចម្រុះជុំវិញ រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន កំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូល...
អានបន្ថែមវិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រាប់ឆ្នាំ ២០២៦ ដល់ ២០២៨ ផ្តោតលើភាពធន់នឹងអាកាសធាតុ ការស្តារព្រៃឈើ និងការអភិវឌ្ឍទីផ្សារកាបូនមាត្រា ៦ នៅទូទាំងប្រទេសកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ សំដៅជំរុញធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ តាមការលើកឡើងក្នុងកិច្ចព្រមព្រៀ...
អានបន្ថែមក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា
ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញាពីការពង្រឹងធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ខណៈភាគីទាំងពីរ ក៏បានរួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតាផងដែរ។ នេះបើយោងតាមហ្វេសប៊ុករបស់ធនាគារពិភពលោក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ធនាគារពិភពលោក បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សារវាង អនុប្រធានធនាគារពិភពលោក លោក Guangzhe Chen ជាមួយ អ៊ាង សុផល្...
អានបន្ថែមវិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិន កំពុងពិនិត្យឱកាសវិនយោគលើវិស័យបវិស្ថាននៅកម្ពុជា
វិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន បាននិងកំពុងពិនិត្យលើឱកាសវិនយោគលើវិស័យវិស្ថាននៅក្នុងប្រទេសកម្ពុជា ខណៈក្រសួងបរិស្ថាន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជាផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិវិទ្យាស្ថាន The Haikou Silk Road Acad...
អានបន្ថែមប៉េង ហួត សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធី «១០០០ដើមនៃនិរន្តរភាព» ជាផ្នែកមួយនៃយុទ្ធនាការ “ពន្លកបៃតង”
ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយអាជ្ញាធរបរិស្ថាន និង IUCN ដាំដើមឈើនៅភ្នំកំពង់ត្រាច ដើម្បីគាំទ្រដល់គោលដៅអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០ របស់កម្ពុជា ក្នុងគោលបំណងបង្កើនគម្របបៃតង បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមចំណែកសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ប៉េង ហួត គ្រុប មានក្តីសោមនស្សរីករាយដែលបានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច និងអង្គការអភិរក្ស (IUCN) រៀបចំកម្មវិ...
អានបន្ថែមក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល
ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA CO., LTD.) មានគម្រោងបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវាយតម្ល...
អានបន្ថែមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅបន្ទាយមានជ័យជំហានទី២ ជិតបញ្ចប់១០០% ហើយ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដែលស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្រេចវឌ្ឍនភាពការងារ បាន៩៥%ហើយ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ផន រឹម បានបន្តថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ គឺក្រោមឥណទានសម្ប...
អានបន្ថែមស្ថាប័នជាតិ និងអន្តរជាតិ រៀបចំបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តកោះកុង
ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបង្ហាញពីបំណងចង់បង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងខេត្តកោះកុង។ នេះបើកិច្ចប្រជុំពិនិត្យលើរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ក្រោមវត្តមានលោក ថៃ ចន្ថា អគ្គនាយករង តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងលោក លូ វន្នី តំណាងអង្គការសត្វ...
អានបន្ថែមកម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន
អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងតាមរយៈការគ្រប់គ្រងទិន្នន័យ និងការត្រួតពិនិត្យភាពជាក់លាក់កាន់តែប្រសើរឡើង កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យបរិស្ថានកម្ពុជា តាមរយៈការពង្រឹងការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណបឱ្យកាន់តែប្រសើរ។ កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថលេខាដោយឯកឧត្តម ខ្វៃ ...
អានបន្ថែម