វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រាប់ឆ្នាំ ២០២៦ ដល់ ២០២៨ ផ្តោតលើភាពធន់នឹងអាកាសធាតុ ការស្តារព្រៃឈើ និងការអភិវឌ្ឍទីផ្សារកាបូនមាត្រា ៦ នៅទូទាំងប្រទេសកម្ពុជា

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ សំដៅជំរុញធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ តាមការលើកឡើងក្នុងកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៦-២០២៨ រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដោយត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Sang-Hyup Kim នាយកប្រតិបត្តិវិទ្យាស្ថាន GGGI កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះ បានផ្តោតជាសំខាន់នៃកិច្ចសហការដើម្បីរួមគ្នាជំរុញសកម្មភាពជាក់ស្តែងឆ្ពោះទៅកំណើនសេដ្ឋកិច្ចបៃតង ពង្រីកភាពបៃតង តាមរយៈការការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកាប្រែប្រួលអាកាសធាតុ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងអំណរគុណវិទ្យាស្ថាន GGGI ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង ឈានឆ្ពោះទៅការកសាងភាពធន់ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមថា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ លោក Sang-Hyup Kim បានសរសើរ ចំពោះក្រសួងបរិស្ថានក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លោក ក៏បានអរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រកន្លងមក ដែលបានរួមចំណែកកាត់បន្ថយការការប្រែប្រួលអាកាសធាតុ ការដាំដុះព្រៃឈើឡើងវិញ ការរៀបចំគម្រោងពាណិជ្ជកម្មកាបូន ដែលគឺជាការលើកទឹកចិត្តឱ្យមានការអភិវឌ្ឍឥណទានកាបូន ស្របតាមអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

COP30៖ គោលដៅគឺមិនត្រឹមតែកាត់បន្ថយផ្សែងពុលទេ តែត្រូវកសាងពិភពលោកដែលធន់

សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ( […]

រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 […]