Bentley Systems ប្រកាសពីសមត្ថភាពថ្មី ដើម្បីវាយតម្លៃកាបូន ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ពន្ធរបស់កម្មវិធី iTwin
សមត្ថភាពគ្រប់គ្រងទិន្នន័យ និងវិភាគកាបូនសម្រាប់គម្រោងហេដ […]
ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។
ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖
១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។
២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។
៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ។
និង៤. ការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា “ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ”។ ការការពារ និងស្តារឡើងវិញវា គឺមានសារៈសំខាន់ចំពោះការសម្រេចបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។
សូមជម្រាបដែរថា ការចុះអនុស្សរណៈនេះ អំឡុងពេលឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕