ប៉េង ហួត សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធី «១០០០ដើមនៃនិរន្តរភាព» ជាផ្នែកមួយនៃយុទ្ធនាការ “ពន្លកបៃតង”
ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយអាជ្ញាធរបរិស្ថាន និង IUCN ដាំដើមឈើនៅភ្នំកំពង់ត្រាច ដើម្បីគាំទ្រដល់គោលដៅអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០ របស់កម្ពុជា
ក្នុងគោលបំណងបង្កើនគម្របបៃតង បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមចំណែកសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ប៉េង ហួត គ្រុប មានក្តីសោមនស្សរីករាយដែលបានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច និងអង្គការអភិរក្ស (IUCN) រៀបចំកម្មវិធីដាំកូនឈើ «១០០០ ដើមនៃនិរន្តរភាព» ទទួលបានភាពជោគជ័យប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។
កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ក្នុ្ងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរស្ថាន។ ពិធីដាំកូនឈើនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋាន-ភ្នំកំពង់ត្រាច ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាជម្រកជីវចម្រុះសំខាន់ៗជាច្រើន សម្រាប់ទេសចរណ៍ និងការសិក្សាស្រាជ្រាវ។ នៅក្នុងឱកាសនោះ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត មានប្រសាសន៍លើកទឹកចិត្តថា៖ «នារដូវវស្សានេះ សូមចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងបង្កើនគម្របបៃតង»។
វិធីដាំកូនឈើនេះមានការចូលរួមយ៉ាស្រាំ និងទទួលខុសត្រូពីមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច ព្រះសង្ឃ អាជ្ញាធរភូមិ-ឃុំ ប្រជាការពារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានសរុបប្រមាណ ៥០០នាក់ ដោយដាំកូនឈើសរុបចំនួន ១,០០០ដើម ក្នុងនោះរួមមាន៖ ដើមត្នោត ៤០០ដើម ដើមគគី ២០០ដើម ដើមឈើទាល ២០០ដើម និងដើមក្ងោក ២០០ដើម។
សូមចូលរួមដាំដើមឈើទាំងអស់គ្នា ដែលកិច្ចការនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះនូវកេរមរតកបៃតង និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមាននិរន្តរភាព និងបរស្ថានភពផែនដី។

- Video Advertisement -