ស្ថាប័នជាតិ និងអន្តរជាតិ រៀបចំបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តកោះកុង

ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបង្ហាញពីបំណងចង់បង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងខេត្តកោះកុង។ នេះបើកិច្ចប្រជុំពិនិត្យលើរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ក្រោមវត្តមានលោក ថៃ ចន្ថា អគ្គនាយករង តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងលោក លូ វន្នី តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិ នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ស្ថាប័នជំនាញបានពិភាក្សាយ៉ាងស៊ីជម្រៅលើទីតាំងស្នើសុំបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ កំពង់តាជៃ ត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាទីជម្រកមានលក្ខណៈសមស្របបំផុតសម្រាប់សត្វក្រពើភ្នំរស់នៅ និងជាទីតាំងសម្រាប់ពងកូន និងការលែងក្រពើភ្នំពូជសុទ្ធដើម្បីបង្កើនស្តុកនៅក្នុងធម្មជាតិផងដែរ។

អង្គប្រជុំទាំងមូល បានគាំទ្រពេញទំហឹងលើការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ដើម្បីការពារ និងអភិរក្សប្រភេទសត្វដែលរងការគម្រាមកំហែងពីការផុតពូជពីក្នុងធម្មជាតិ ដែលសកម្មភាពនេះនឹងឆ្លើយតបស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងការប្តេជ្ញារបស់ប្រទេសកម្ពុជាជាមួយសកលលោកលើកិច្ចការអភិរក្សនិងការពារធនធានជីវៈចម្រុះ។

យ៉ាងណាមិញ តាមរយៈកិច្ចប្រជុំនេះដែរ ភាគីពាក់ព័ន្ធក៏ស្នើសុំឱ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានជាក់លាក់កម្រិតមូលដ្ឋានម្តងទៀត ដើម្បីឱ្យមានភាពច្បាស់លាស់ ចៀសសវាងនូវការត្រួតស៊ីគ្នាលើផែនការប្រើប្រាស់ដីធ្លីនៅតំបន់ទាំងនោះដោយប្រការណាមួយ។ គម្រោងបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំខាងលើនេះ គឺផ្តល់ជំនួយថវិកាដោយមូលនិធិ អាល់ដៃឌៀ និងសួនសត្វឆែស្ទ័រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំ […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]