ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចក្នុងតំបន់ និងការពារប្រភពទឹកដ៏កម្រ និងជីវៈចម្រុះជុំវិញ

រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន កំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញទាញភ្ញៀវទេសចរមកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់នោះ។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹថដា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់ ជួយបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតកន្លែងលំហែកាយបែបធម្មជាតិបៃតង ដ៏ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ។

លោកបន្ថែមថា គម្រោងរៀបចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ គឺផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កន្លែងអង្គុយត្រាំទឹកក្តៅ កន្លែងងូតទឹកដែលកើតចេញពីធម្មជាតិ មជ្ឈមណ្ឌលព័ត៌មាន ផ្សារសហគមន៍ មានកន្លែងស្នាក់នៅ សម្រាកលម្ហែ ចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ ការដាំដើមឈើ ដាំផ្កាលម្អ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជាផងដែរ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង បោះបង្គោលព្រំដីកំណត់តំបន់អភិវឌ្ឍន៍ និងរៀបចំផែនការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតងរួចហើយ។ តំបន់ទេទឹកពុះមានតំបន់ធម្មជាតិប្លែកពីគេ មានទឹកក្តៅធម្មជាតិដ៏កម្រមានតែមួយគត់នៅកម្ពុជា និងអាចមានសីតុណ្ហភាពខ្ពស់ពី ៧០ដល់ ១០០អង្សាសេ ដែលអ្នកស្រុកខ្លះមានជំនឿអាចព្យាបាលជំងឺនានាថែមទៀត។ ក្រៅពីតំបន់នេះ នៅមានតំបន់ព្រៃអារក្ស កន្លែងគោរពបូជា តាមជំនឿសាសនា នៃជនជាតិដើមភាគតិចសួយ មានតំបន់ព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ ដែលត្រូវអភិរក្សឱ្យមាននិរន្តរភាព ដើម្បីបង្កើនសោភ័ណភាពនិងគម្របបៃតង សម្រាប់កូនចៅតជំនាន់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]