កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Environmental Circular Strategy) ឆ្នាំ ២០២៣-២០២៨ ព្រះរាជាណាចក្រកម្ពុជាបានដើរមុនប្រទេសជិតខាងក្នុងតំបន់ ក្នុងការបង្កើតតំបន់កម្សាន្តបៃតងដែលមានការការពារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយនិរន្តរភាព

កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ (Eco-Tourism) និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់របស់ U.S. News & World Report។

យោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

សូមជម្រាបថា យោងតាមប្រភព U.S. News & World Report / SEA Infographics ខាងលើ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧ ខណៈប្រទេសឡាវ ស្ថិតនៅលេខ២២, ថៃ លេខ៣៣, ម៉ាឡេស៊ី លេខ៤២, ហ្វីលីពីន លេខ៦០, ឥណ្ឌូណេស៊ី លេខ៦៧, មីយ៉ាន់ម៉ា លេខ៧៤, សិង្ហបុរី លេខ៧៧ និងវៀតណាម លេខ៨៩។

ចំណាត់ថ្នាក់នេះ បានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ដោយកម្ពុជាមានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ព្រៃឈើ ភ្នំ ទឹកជ្រោះ បឹង ទន្លេ និងតំបន់ធម្មជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]