ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្រុមហ៊ុន OCIC បើកសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា (TUI Suneo Olympia Phnom Penh) ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ បានឱ្យដឹងថា​ ការបើកដំណើរការសណ្ឋាគារ TUI Suneo Olympia Phnom Penh ម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា គឺដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរ និងជាការពង្រីកវត្តមានបន្ថែមទៀតរបស់ក្រុមហ៊ុនអាឡឺម៉ង់ TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីជោគជ័យលើគម្រោងរបស់ខ្លួននៅខេត្តព្រះសីហនុ TUI Blue Sihanoukville និងសៀមរាប(TUI Blue Angkor Grace។

ឯកឧត្តម ក៏បញ្ជាក់ថាការពង្រីកវត្តមានរបស់ក្រុមហ៊ុនទេសចរណ៍ TUI Blue នៅកម្ពុជា ពិតជារួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកក្នុងវិស័យសេវាកម្មស្នាក់នៅ (សណ្ឋាគារ) ក៏ដូចជាការផ្តល់នូវការងារផ្ទាល់នៅហ្នឹងកន្លែងដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន។

ក្រសួងទេសចរណ៍ បានចាត់ទុកថា ការសម្រេចចិត្តបើកសណ្ឋាគារថ្មីនេះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំឱកាសមាស ដោយហេតុថាប្រទេសកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ក្រសួង ក៏បន្តជំរុញដល់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនអាឡឺម៉ង់ធំៗ នៅកម្ពុជា និងការពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអាឡឺម៉ង់ឱ្យកាន់តែច្រើនឡើង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]