ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ធំមួយ មានបំណងផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ។ នេះបើតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនថា ក្រុមហ៊ុនមាមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនរវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន។

ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតីថា រាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រពេញលេញដល់គ្រប់តួអង្គ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។

សូមជម្រាបដែរថា ក្រុមហ៊ុន Selfie Travel Asia មានប្រតិបត្តិការអាជីវកម្មស្នូលក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ។ ក្រុមហ៊ុនក៏ធ្លាប់ផ្តល់សេវាដឹដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ កាលពីឆ្នាំ២០២៤ កន្លងទៅ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]