ព័ត៌មានសំណង់
កម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខ...
អានបន្ថែមឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរវិនិយោគពីបរទេសសរុបជាង ៤ពាន់លានដុល្លារ
កម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានទ្រព្យសកម្មសរុបក្នុងទំហំជាទឹកប្រាក់ចំនួន ៤៦៨៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលកើន ៧.៥% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣%។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ អ្នកវិនិយោគក្នុងស្រុកមានទំហំ...
អានបន្ថែមកម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ
កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំព...
អានបន្ថែមផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤០គីឡូម៉ែត្រហើយ
គិតត្រឹមខែមករា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤០គីឡូម៉ែត្រហើយ។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុន សុខាអចលនទ្រព្យ Sokha Real Estate កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់...
អានបន្ថែមរាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងច្បាប់ប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”
រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុង លើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”។ សេចក្តីព្រាងច្បាប់ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន...
អានបន្ថែមគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”
គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊...
អានបន្ថែមកម្ពុជា-ជប៉ុន ប្តេជ្ញានឹងចាប់ផ្តើមអនុវត្តគម្រោងថាមពលស្អាត នាខែមីនា ឆ្នាំនេះ
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន តាមរយៈគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន ខណៈគម្រោងនេះត្រូវបានភាគីទាំងពីរអះអាងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៣នេះផងដែរ។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១២ ខែមករា ។ ទីភ្នាក់ងារជប៉ុន JICA បានបញ្ជាក់ថា គម្រោងនេះគឺផ្តោតសំខាន់ល...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំ១ខេត្តសៀមរាប
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន ២០៤៦៣៧ ដុល្លារអាមេរិក សម្រាប់សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ជំនួយនេះ នឹងយកមកអនុវត្តចំពោះគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលនឹងត្រូវសាងសង់ និងតបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨គីឡូម៉ែត្រ...
អានបន្ថែមរដ្ឋកំពុងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរកវិធានការចាំបាច់មួយដើម្បីកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ ក្រុមការងារ បានពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម...
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈខាងមុខនេះ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរ...
អានបន្ថែម