កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនដល់៥ពាន់លានដុល្លារ ខណៈសាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិនផងដែរ៕

ទន្ទឹមនឹងនេះផងដែរ សម្តេច ក៏បានស្នើឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយនិងកៀរគរឲ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។

ជាការឆ្លើយតប ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត បានបង្ហាញក្តីរីករាយ​ ដោយបានទទួលយកសំណើសម្តេចប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយកៀរគរឲ្យវិនិយោគិនកូរ៉េមកកាន់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]