ព័ត៌មានក្នុងស្រុក
អាជ្ញាធរខេត្តឧត្តរមានជ័យបញ្ជាឱ្យរុះរើសំណង់រំលោភដីរដ្ឋជាបន្ទាន់ ឬត្រូវប៉ះនឹងវិធានការក្ដៅ
រដ្ឋបាលក្រុងសំរោងនៃខេត្តឧត្តរមានជ័យ បានដាក់ឱសាន្តវាទរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៦ តុលា ២០២១ នេះតទៅ ឱ្យម្ចាស់សំណង់រំលោភលើដីចំណីផ្លូវនានាក្នុងសង្កាត់បន្សាយរាក់ និងសង្កាត់សំរោង ត្រូវប្រញាប់រុះរើ បើមិនដូច្នេះនឹងត្រូវពិន័យធម៌ក្ដៅដោយមិនលើកលែងឡើយ។ ការកំណត់ឱសាន្តវាទនេះ ធ្វើឡើងក្រោយពេលក្រុមការងារបានសង្កេតឃើញថា ម្ចាស់ដីមួយចំនួនក្នុងសង្កាត់ខាងលើ បានសាងសង់រោង តូប សំយ៉ាប ដែលបានរំលោភមកលើដីចំណីផ្លូវសាធារណៈ។ ...
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការពារអគ្គិភ័យសម្រាប់សំណង់អគារខ្ពស់និងជាន់ក្រោមដីជាផ្លូវការ
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។ នេះបើយោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្...
អានបន្ថែមតើមូលបត្ររដ្ឋជាអ្វី? ចំណេញ ឬហានិភ័យ? ជះឥទ្ធិពលលើវិស័យអចលនទ្រព្យដូចម្ដេច?
រដ្ឋាភិបាលកាលពីថ្មីៗនេះ បានប្រកាសពីផែនការចង់បោះផ្សាយមូលបត្របំណុលរដ្ឋ ឬ Government Bonds តម្លៃសរុបប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេថា នឹងប្រើទុនបានពីមូលបត្រដើម្បីធ្វើអី្វខ្លះ ប៉ុន្តែបានឱ្យដឹងត្រួសៗថានឹងប្រើលើវិស័យអាទិភាពនានា ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានចំណែកក្នុងនោះផងដែរ។ (អានបន្ថែម) ផែនការនេះ បានធ្វើឱ្យកើតជាមន្ទិលសង្ស័យជាច្រើនដល់សាធារណជនថ...
អានបន្ថែមអំណាចដោះស្រាយវិវាទអចលនទ្រព្យ និងបញ្ជាំ ត្រូវបានផ្ទេរទៅស្ថាប័នរដ្ឋថ្មីមួយ
រដ្ឋាភិបាលបានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់ ន.អ.ប ដែលយោងតាមប្រកាសពីរ ស្ដីពីការគ្រប់គ្រងអចលនទ្រព្យ និងអាជីវកម្មបញ្ចាំ។ ជាក់ស្ដែង និយ័តករអាជីវកម្មអច...
អានបន្ថែមរដ្ឋអនុម័តផែនការវិនិយោគថ្មី ៥កន្លែង ក្នុងឧទ្យានជាតិបូកគោ
ប្លង់មេ និងផែនការអភិវឌ្ឍវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័តជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំពិនិត្យកាលថ្ងៃទី ២៥ ខែតុលា កន្លងទៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង ពិសេសចូលរួមបង្កើតការងារ និងបង្កើនជីវភាពពលរដ្ឋនៅជុំវិញតំបន់នោះ។ ឯកឧត្តមបន្តថា ទ...
អានបន្ថែមហេតុអ្វីខណ្ឌទួលគោកជាតំបន់ល្អសម្រាប់ការវិនិយោគលើគម្រោងលំនៅឋាន ឬខុនដូ?
ទួលគោកគឺជាខណ្ឌដ៏ធំមួយស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅបន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។ ខណ្ឌទួលគោកត្រូវបានបែងចែកជា ១០សង្កាត់ ប៉ុន្តែមាន ២សង្កាត់ គឺបឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុតគម្រោងអភិវឌ្ឍ និងសម្បូរហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសបណ្ដាញផ្លូវសំខាន់ ៣ខ្សែ គឺផ្លូវ ២៨៩ ៣១៥ និង ៣៣៧។ នៅលើផ្លូវទាំង៣នេះ រួមមានអគារព...
អានបន្ថែមបុរីចន្ទគីរីបន្តបោះជំហ៊ានឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរជាងមុន ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក Urbanland កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់គម្រោងបុរីចន្ទគីរី ព្រមនឹងបើកលក់វីឡាថ្មីៗជាច្រើនប្រភេទជាផ្លូវការហើយ។ រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅជាចម្បង គម្រោងបុរីចន្ទគីរី បន្តប្រកាន់ខ្ជាប់នូវគំនិតរចនាដែលផ្តោតលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ។ តាមរយៈការរចនាប្លង់មេដែលសម្បូរទៅដោយសួន...
អានបន្ថែមភ្នំពេញ មណ្ឌលគិរី និងកែប ទទួលពានរង្វាន់ «ទឹក ដី និងខ្យល់ស្អាត» ពីសមាគមន៍អាស៊ាន
ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ ពិធីទទួលពានរង្វាន់នេះ គឺបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមទទួលពីបណ្ដាអភិបាលខេត្តក្រុងនានា និងមន្ត្រីពាកព័ន្ធជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ ក្នុងកម្មវិធី កម្ពុជាទទួលបាន ៣ រង្វាន់ រួ...
អានបន្ថែមរដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូ ដោយបង្កើនទុនអប្បបរមាដល់ទៅ២០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាសម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើវិស័យនេះ។ អនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា និងត្រូវចេញផ្សាយជាសាធារណនៅសប្តាហ៍នេះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ទុនយ៉ាងតិច ៨០០ប៊ីលានរ...
អានបន្ថែមទីផ្សារអគារការិយាល័យនៅកម្ពុជាបន្ដរងសម្ពាធពីវិបត្តិកូវីដ និងកំណើនលើសលុបនៃការផ្គត់ផ្គង់
ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី ៣ នៅតែស្ថិតក្រោមសម្ពាធ ដោយអត្រាកាន់កាប់ធ្លាក់ចុះ ៤,៦% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលក៏ធ្លាក់ប្រមាណ ១,៩% ទៅ ២,៨% ផងដែរ ទៅតាមប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា បញ្ហាវិបត្តិកូវីដ និងការកើនលើសលុបនៃការផ្គត់ផ្គង់ នៅតែជាហានិភ័យធំដដែល ម្ចាស់អ្នកអភិវឌ្ឍត្រូវតែប្រុងប្រយ័ត្ន។ នៅត្រីមាសទី ៣ មានការបញ្ច...
អានបន្ថែម