ព័ត៌មានក្នុងស្រុក
រដ្ឋាភិបាលព្រមព្រៀងជួលដីតាមដងទន្លេសាបអោយចិនរយៈពេល៥០ឆ្នាំ
រូបគំរូ ដោយ Cambodia Skyline កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីសម្រេចជួលដីតាមដងទន្លេសាបចាប់ពីស្ពានជ្រោយចង្វាររហូតដល់ផ្សាររាត្រីទៅអោយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍ទីតាំងនេះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះហៅថា “The City Gate”។ បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចៀន ឈឹង ថៃ គ្រុប (Chean Chhoeng Thai Group) ដែលជាក...
អានបន្ថែមក្រុមហ៊ុនយក្សចិនត្រៀមថវិកាជាង ៦ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍ ១០ឆ្នាំ នៅកម្ពុជា
រូបប្លង់គំរូគម្រោងរបស់ Prince Real Estate Group នៅកម្ពុជា ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Prince Real Estate Group (Cambodia) កាលពីថ្មីៗនេះ បានបង្ហាញពីផែនការអភិវឌ្ឍន៍មេរយៈពេល ១០ ឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល (Central Business District) ដ៏ធំមួយនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរា...
អានបន្ថែមCBRE: ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើង ២០ ភាគរយ ក្នុងត្រីមាសទី២
នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើងដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ដែលធ្វើអោយការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ១១ ៨៣០ យូនីត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។ របាយការណ៍ដដែលនេះបានអោយដឹងថា អគារខុនដូប្រមាណ ២០០០ យូនីតត្រូវបានបញ្ចប់ការសាងសង់ក្នុងត្រីមាសទី ២ នេះ ហើយគម្រោងថ្មីចំនួន ៥ បន្ថែមទៀត ដែលមានសរ...
អានបន្ថែមឯ.ឧ. គង់ វិបុល៖ ការប្រមូលពន្ធបន្តកើនឡើងជាពិសេសវិស័យសំណង់និងអចលនទ្រព្យ
ការប្រមូលចំណូលពន្ធក្នុងរយៈពេល៦ ខែ ដំបូងបានសម្រេចរហូតដល់ ៦១,២៨ ភាគរយនៃផែនការប្រចាំឆ្នាំដោយក្នុងនោះការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យនឹងសំណង់មានការកើនឡើងយ៉ាងគួរអោយកត់សម្គាល់។ នេះបើយោងតាមឯកឧត្តម គង់ វិបុល ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងទៅនឹងវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធដារក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ឯកឧត្តម គង់ វិបុល បានអោយ...
អានបន្ថែមគម្រោងផ្ទះតម្លៃសមរម្យជាង ៥០០០ ខ្នង នៅព្រែកតាទែន បើកលក់ជាផ្លួវការ
បុរីមនោរម្យព្រែកតាទែន កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន B&BM Development Co,. Ltd បានប្រកាសបើកលក់ជាផ្លូវការនូវគម្រោងបុរីមនោរម្យព្រែកតាទែន ដែលជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប និង មធ្យម។ គម្រោងនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ (២២គីឡូម៉ែត្រពីវត្តភ្នំ) ក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ដែលនឹងសាងសង់ជាលំនៅដ្ឋានចំនួនសរុបជាង ៥០០០ ខ្នង លើផ្ទៃដីសរុបចំនួន ៨២...
អានបន្ថែមអ្នកជំនាញ៖ ការវិនិយោគលើអចលនទ្រព្យនឹងមានសន្ទុះខ្លាំងក្រោយការបោះឆ្នោត
រាជធានីភ្នំពេញ អ្នកជំនាញនិងអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យនឹងមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ២៩ ខែកក្កដានេះរួច ដោយអះអាងថាស្ថេរភាពនយោបាយជាកត្តាជំរុញឲ្យមានការវិនិយោគច្រើនជាងមុន ទាំងអ្នកវិនិយោគក្នុងនិងក្រៅប្រទេស។ ការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសនៅរយៈពេល ៦ខែ ដំបូងនៃ២០១៨ គឺពុំសូវមានសន្ទុះប៉ុន្មានទេ ឬអាចនិយាយបានថាវានៅទ្រឹង ឬក...
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង សាងសង់ផ្សារទំនើបដ៏ធំមួយនៅខណ្ឌសែនសុខ
ក្រុមហ៊ុន Chip Mong Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី ១២ ខែកក្កដា បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបដ៏ធំមួយឈ្មោះថា ជីប ម៉ុង សែនសុខ នៅក្នុងខណ្ឌសែនសុខ។ ផ្សារទំនើបថ្មីមួយនេះ មានទីតាំងស្ថិតនៅទល់មុខគម្រោង ដឹផាកលែន សែនសុខ តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី។ ផ្សារទំនើបនេះនឹងមានផ្ទៃក្រឡាសរុបប្រមាណ ៤ ម៉ឺនម៉ែត្រការ៉េ ដែលនឹងផ្ដល់សេវាកម្មដួចជា ហាងលក់គ្...
អានបន្ថែមតម្លៃដីក្នុងខណ្ឌព្រែកព្នៅកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៨
ខណ្ឌព្រែកព្នៅ របាយការណ៍ស្ថិតិចុងក្រោយបំផុតដោយក្រុមហ៊ុន Key Real Estate Co., Ltd. បានបង្ហាញថា នៅក្នុងអំឡុងពេល ៦ខែដំបូងសម្រាប់ឆ្នាំ ២០១៨ តម្លៃដីនៅក្នុងខណ្ឌព្រែកព្នៅបានកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៧។ នេះជាកត្តាធ្វើឲ្យអ្នកជំនាញព្យាករណ៍ថាខណ្ឌមួយអាចនឹងក្លាយជាតំបន់សក្តានុពលថ្មីសម្រាប់ទីផ្សារអចលនទ្រព្យដែលកំពុងតែរីកដុះដាលឥតឈប់ឈរ។ ជាការពិតណាស់ តម្លៃដីក្នុងខណ្ឌមួយនេះគឺចាត់ទុកថានៅទាប...
អានបន្ថែមអគារ Oasia សិង្ហបុរីឈ្នះរង្វាន់ អគារខ្ពស់ល្អបំផុតលើពិភពលោក
អគារសណ្ឋាគារ Oasia ក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ បានទទួលតំណែងជា អគារខ្ពស់ល្អបំផុតលើពិភពលោក ឬ Best Tall Building Worldwide សម្រាប់ឆ្នាំ ២០១៨ ពីក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitat (CTBUH) ក្នុងកម្មវិធីពាន់រង្វាន់អគារខ្ពស់ល្អបំផុត លើកទី ១៦ របស់ខ្លួន ។ អគារ Oasia មាន កំពស់ ៦០ ជាន់ ឬ ១៩១ ម៉ែត្រ ហើយចំណុចពិសេសដែលធ្វើអោយអគារ Oasia ទទួលបា...
អានបន្ថែមបុរីទេសចរណ៍ខេត្តសៀមរាបនឹងរៀបចំកម្មវិធីចាប់រង្វាន់ “ទិញផ្ទះមានសំណាង”
បុរីទេសចរណ៍ខេត្តសៀមរាប អត្ថបទផ្សព្វផ្សាយ៖ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញគម្រោងទី ៣ និង គម្រោងទី ៤ របស់ខ្លួនក្រុមហ៊ុនបុរីទេសចរណ៍ ខេត្តសៀមរាប នឹងរៀបបង្កើតកម្មវិធី ទិញផ្ទះមានសំណាង នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ។ កម្មវិធីនេះនឹងចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៨យប់ នៅការិយាល័យលក់ នៃបុរីទេសចរណ៍ ខេត្តសៀមរាប ដែលរួមមានរង្វាន់ជាច្រើនដូចជា រថយន្ត Mazda សេរីឆ្នាំ ២០១៨ មួយរង្វាន់ ...
អានបន្ថែម