ព័ត៌មានក្នុងស្រុក
នាយករដ្ឋមន្ត្រីបង្ហើបពីផែនការប្រែក្លាយដីជាង ៦ពាន់ហិកតា នៅស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិក...
អានបន្ថែមរដ្ឋផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន១៨ មានទុន $២០៥លាន
នៅក្នុងចលនាដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុបានប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ដែលកំពុងជាប់គាំង និងគម្រោងថ្មី ដែលមានតម្លៃសរុបចំនួន ២០៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះបានបង្ហាញនៅទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារនេះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងដែលបានជ្រើសរើស មាន៥គម្រោង ដែលជាអគារជាប់គាំង និង ១៣គម្រោងទៀត ...
អានបន្ថែមSmart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង
ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើ...
អានបន្ថែមត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថាន...
អានបន្ថែមក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា
ក្រសួងបរិស្ថានបានប្រកាសពីយុទ្ធនាការដ៏ធំមួយក្នុងគោលបំណងសម្អាតសំរាមនៅតាមផ្លូវជាតិចំនួន ១២៦ខ្សែ នៅទូទាំងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុ...
អានបន្ថែមរដ្ឋមន្រ្តីបរិស្ថាន៖ GCF គ្រោងផ្តល់ថវិកា ៤០លានដុល្លារ ដល់កម្ពុជាអនុវត្តកម្មវិធីរេដបូកជាតិ
កម្ពុជានឹងទទួលបានថវិកា ៤០លានដុល្លា ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund_GCF) សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧ...
អានបន្ថែមរដ្ឋកំណត់គោលការណ៍គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ដើម្បីពង្រឹងសុវត្តិភាពបរិស្ថាននៅកម្ពុជា
នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាពបរិស្ថាន ក្រសួងបរិស្ថាននៅកម្ពុជា បានបង្កើតគោលការណ៍ណែនាំថ្មីសម្រាប់ការគ្រប់គ្រងសំណល់អគ្គិសនី និងអេឡិចត្រូនិច (សំណល់អេឡិកត្រូនិក)។ គំនិតផ្តួចផ្តើមនេះដែលមានចែងក្នុងប្រកាសលេខ ២១៩៦/០៣២៥ ប្រក.ប.ស្ថ/អគព ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងធានាថា ក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកផ្គត់ផ្គង់ផ្តាច់មុខនៃឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ប្រកាន់ខ្ជាប់នូវទំនួល...
អានបន្ថែមជប៉ុនជួយ CMAC ជិត $១១លាន ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងនេះ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ...
អានបន្ថែមរដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១...
អានបន្ថែម