តើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?

ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ...

អាន​បន្ថែម

រដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨

រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់​​មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។ ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិ...

អាន​បន្ថែម

៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់ស...

អាន​បន្ថែម

ADB ផ្តល់កម្ចីដល់ CP ១០លានដុល្លារ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច​ និងមធ្យម

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១០លានដុល្លារអាមេរិក ដល់ធនាគារប្រៃសណីយ៍កម្ពុជា (CP) ដើម្បីជួយជំរុញដល់វិស័យសហគ្រាសធុនធុនតូច និងមធ្យម (MSMEs) ឱ្យបានប្រសើរឡើង ក្រោយវិបត្តិកូវីដ ១៩ ដែលក្នុងនោះ ៥០% នឹងត្រូវផ្តល់ទៅសហគ្រិនជាស្រ្តី។ បើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ វិស័យ MSMEs មានចំនួន ៩៩,៨% នៃសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ហើយអាចផ្តល់ការងារបានរហូតដល់ ៧២% នៃកម្លាំងពលកម្មស...

អាន​បន្ថែម

OCIC សម្ភោធ និងដាក់លក់​​​ជា​លើកដំបូ​ង សៀលវើវីឡា នៃគម្រោងជ្រោយចង្វារ​ហ្គាដិន

គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ក្រុមហ៊ុន អាណិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នាព្រឹ...

អាន​បន្ថែម

រដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន  ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។ ឯកឧត្តមបានឱ្យដឹ...

អាន​បន្ថែម

កំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ

រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទ​សារព័ត៌មានស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​" របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប...

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី

គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​" របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដី...

អាន​បន្ថែម

រដ្ឋត្រៀមដីទំហំ២០២០ហិកតា ដើម្បីរៀបជាមជ្ឈមណ្ឌលអភិរក្សកេសកូលភ្នំគូលែន

ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយបែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា...

អាន​បន្ថែម

ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត

ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែ...

អាន​បន្ថែម