ព័ត៌មានអចលនទ្រព្យ
ភ្នំពេញ មណ្ឌលគិរី និងកែប ទទួលពានរង្វាន់ «ទឹក ដី និងខ្យល់ស្អាត» ពីសមាគមន៍អាស៊ាន
ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ ពិធីទទួលពានរង្វាន់នេះ គឺបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមទទួលពីបណ្ដាអភិបាលខេត្តក្រុងនានា និងមន្ត្រីពាកព័ន្ធជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ ក្នុងកម្មវិធី កម្ពុជាទទួលបាន ៣ រង្វាន់ រួ...
អានបន្ថែមរដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូ ដោយបង្កើនទុនអប្បបរមាដល់ទៅ២០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាសម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើវិស័យនេះ។ អនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា និងត្រូវចេញផ្សាយជាសាធារណនៅសប្តាហ៍នេះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ទុនយ៉ាងតិច ៨០០ប៊ីលានរ...
អានបន្ថែមទីផ្សារអគារការិយាល័យនៅកម្ពុជាបន្ដរងសម្ពាធពីវិបត្តិកូវីដ និងកំណើនលើសលុបនៃការផ្គត់ផ្គង់
ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី ៣ នៅតែស្ថិតក្រោមសម្ពាធ ដោយអត្រាកាន់កាប់ធ្លាក់ចុះ ៤,៦% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលក៏ធ្លាក់ប្រមាណ ១,៩% ទៅ ២,៨% ផងដែរ ទៅតាមប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា បញ្ហាវិបត្តិកូវីដ និងការកើនលើសលុបនៃការផ្គត់ផ្គង់ នៅតែជាហានិភ័យធំដដែល ម្ចាស់អ្នកអភិវឌ្ឍត្រូវតែប្រុងប្រយ័ត្ន។ នៅត្រីមាសទី ៣ មានការបញ្ច...
អានបន្ថែមព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។ ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធស...
អានបន្ថែមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ អនុម័តជាផ្លូវការហើយ
រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។ ពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និ...
អានបន្ថែមUrbanland ប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី និងគម្រោងផ្សារទំនើបលើផ្លូវជាតិលេខ ២
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពាន Urbanland កាលពីថ្មីៗនេះ បានប្រកាសពីផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន ព្រមនឹងគម្រោងអភិវឌ្ឍផ្សារទំនើបដ៏ថ្មីស្រឡាងស្របនឹងផ្លូវជាតិលេខ២ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់។ គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ ...
អានបន្ថែមគម្រោងបុរី ២៧០ហិកតា នៅព្រែកព្នៅ សហការនឹងធនាគារព្រីនស៍ផ្ដល់កម្ចីផ្ទះដល់ទៅ ១០០%
ធនាគារ Prince ដែលទើបតែទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុន Prince Huan Yu Real Estate Group ដើម្បីផ្តល់កម្ចីគេហដ្ឋានសម្រាប់គម្រោងបូរីភូមិសំរោងដល់ទៅ ១០០% នៃតម្លៃផ្ទះទាំងមូល រយៈពេល២៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យចាប់ពី ៦,៨% ឡើងទៅ ។ ពិធីចុះហត្ថលេខាក្នុងភាពជាដៃគូរវាងភាគីទាំង ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់លោក ចាង រួយជុន និង...
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាកម្មសុំសញ្ជាតិអឺរ៉ុបឱ្យជនជាតិខ្មែរ តាមការវិនិយោគអចលនទ្រព្យ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអន្តរជាតិ GGG និង EQTY Capital បានប្រកាសផ្ដល់សេវាកម្មថ្មី គឺការជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរ តាមរយៈការវិនិយោគលើអចលនទ្រព្យ។ សេវាកម្មថ្មីនេះ មិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលនេះ តែគឺអាចធ្វើទៅបានសម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើអចលនទ្រព្យ។ គោ...
អានបន្ថែមក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ
ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។ អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ...
អានបន្ថែមADB ផ្តល់ប្រាក់កម្ចី ៤០លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសSME
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីជួយបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់វិស័យSME ដែលរងសម្ពាធពីវិបត្តិកូវីដ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ បើតាមលោកស្រី Benita Ainabe អ្នកឯកផ្នែកហិរញ្ញវត្ថុរបស់ធានាអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំនួយនេះ នឹងជួយអភិវឌ្ឍនូវវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ...
អានបន្ថែម