ប្រជាពលរដ្ឋស្នើកាត់ដីទំហំ ៣៥០ ហិកតា រដ្ឋមន្ត្រីពីររូបថា មិនបដិសេធ តែសុំឱ្យចុះបញ្ជីត្រឹមត្រូវ

តបទៅនឹងសំណើរបស់តំណាងប្រជាសហគមន៍អូលួចំនួនជិត ៣០០ នាក់ ស្នើសុំកាត់ដីទំហំ ៣៥០ ហិកតា ពីតំបន់អភិរក្សសត្វខ្សឹបនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំនីតិសម្បទាសហគមន៍ និងរៀបចំចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុនសិន។​ នេះបើយោងតាមចុះផ្សាយផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃ ៣០ ឧសភា។ ឯកឧត្តមរដ្ឋមន...

អាន​បន្ថែម

បញ្ហាប្រឈមនៅចំពោះមុខការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

ដោយសារចំនួនពលករបរទេស និងអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាមានការថយចុះចាប់តាំងពីរដ្ឋាភិបាលបានប្រកាសហាមប្រាមប្រតិបត្តិការល្បែងស៊ីសងតាមអ៊ិនធើណែត ដែលគ្រប់គ្រងដោយជនជាតិចិនកាលពីខែសីហាកន្លងមកនេះ មានការប៉ះពាល់លើតម្រូវការ និងទៅលើវិស័យនិវាសនដ្ឋាននៅកម្ពុជា។ ដើមឡើយ ការវិនិយោគរបស់ចិនបានជំរុញឱ្យមានកំណើនជួលច្រើន នៅក្រុងព្រះសីហនុដែលត្រូវបានបង្កើតឡើងដោយជនជាតិចិន ដែលពួកគេតែងតែមានលុយច្រើន ហើយហ៊ានចំណាយខ្ពស់ជាងអត្រាទី...

អាន​បន្ថែម

អាស៊ាន៖ប្រើ StoryTeller ក្រុមហ៊ុននិងអតិថិជន អាចទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល

PropertyGuru FastKey បើកដំណើរការវេទិកាឌីជីថល 'StoryTeller' ជាដំណើរទស្សនកិច្ចគម្រោងអចលនទ្រព្យឌីជីថល ៣៦០ ដឺក្រេ ដែលបង្កើនបទពិសោធន៍ថ្មីដល់ អ្នកទិញផ្ទះ ដី និងអចលនទ្រព្យផ្សេងទៀត អាចស្វែងយល់ពីគម្រោងតាមប្រព័ន្ធឌីជីថល ហាក់ដូចជាដំណើរបានទៅពិនិត្យគម្រោងផ្ទាល់ជាក់ស្តែងនៅនឹងកន្លែង និងទេសភាពជុំវិញកន្លែងគម្រោងផងដែរ។ អ្នកទិញ អាចជ្រើសរើសមើលគម្រោងទាំងមូលដែលខ្លួនចាប់អារម្មណ៍ ហើយក៏អាចជ្រើសរើសមើលតែលក្ខណៈពិសេស រឺមុខ...

អាន​បន្ថែម

អ.ព.ដ៖ ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវទៅបង់ពន្ធមុនថ្ងៃ៣០ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា​ ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។ ដោយមើលឃើញពីភាពអសកម្មនៅក្នុងការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនេះឡើង ដើម្...

អាន​បន្ថែម

តើយើងដោះស្រាយបញ្ហាស្នាមបេតុងប្រេះដូចម្តេច?

សំណង់បេតុង ត្រូវការការថែរក្សា ដូចតែមនុស្សយើងអ៊ីចឹងដែរ។ សម្រាប់សុខភាពមនុស្ស ច្រើនតែកើនឡើងបណ្តាលមកពីភាពតានតឹង និងសម្ពាធ ដែលបង្កដោយសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ។ រីឯការពុកផុយនៃផ្ទៃបេតុង អាចកើតឡើងដោយសារតែការច្រេះ ការខូចរចនាសម្ព័ន្ធ ការជ្រៀតចូលទឹក សកម្មភាពរញ្ជួយឬកត្តាផ្សេងៗជាច្រើនទៀត។ ការស្រាវជ្រាវអស់ជាច្រើនឆ្នាំ បូកនឹងបទពិសោធន៍ជាក់ស្តែង ជាច្រើនទសវត្ស បានជួយឱ្យក្រុមហ៊ុនស៊ីកា (Sika) រកឃើញនូវដំណោះស្រាយដ៏ប...

អាន​បន្ថែម

ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

រមណីយដ្ឋានភ្នំចំនួន ០៦  ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិ...

អាន​បន្ថែម

សារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ

ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា​ NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Bui...

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសលើកលែងការបង់ពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ២ខែបន្តទៀត

រដ្ឋាភិបាលប្រកាស​​បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ២ខែ បន្តទៀត សម្រាប់អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​​រួមមាន​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់​ងារ​ទេសចរណ៍​ ​ ដើម្បី​ជា​វិធាន​ការ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​វិបត្តិ​កូវីដ-១៩នេះ។ ​ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​ សៀមរាប ព្រះសីហនុ កែប កំពត បាវិត​ និង​ក្រុង​ប៉ោយ​ប៉ែត ដែលត្រូវ​អនុវត្ត ចាប់ពីខែ​...

អាន​បន្ថែម

បាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូម...

អាន​បន្ថែម

ចប់កូវីដ១៩ វិនិយោគិនបរទេសត្រឡប់មកវិញ តែមកទាំងស្តើងហោប៉ៅ

យើងដឹងត្រឹមតែថា មេរោគកូវីដ១៩ បង្កផលប៉ះពាល់ខ្លាំង ដល់សុវត្ថិភាព និងដល់សេដ្ឋកិច្ចពិភពលោក។​តែការយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅថា វាប៉ះពាល់ប៉ុណ្ណា និងប៉ះពាល់របៀបម៉េចខ្លះនោះ គឺជារឿងពិបាកស្មាន។ អ្វីដែលយើងគ្រប់គ្នាតែងបានដឹងបានឮមួយរយៈនេះ គឺថា ក្រោយមេរោគនេះ វាយលុកខ្លាំង ប្រទេសនៅជុំវិញពិភពលោក បានបិទព្រំដែន ដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង លើអាជីវកម្ម និងបានអនុវត្តគោលនយោបាយ ដាក់ឱ្យនៅដាច់ដោយឡែក និងការរក្សាគម្លាត...

អាន​បន្ថែម