ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺជាអ្វី? អ្នកជំនាញថាវាជាឱកាសវិនិយោគចំណេញខ្លាំង

អ្នកជំនាញវិស័យអចលនទ្រព្យបានវិភាគថាទីផ្សារ គំរូអាជីវកម្មប្រភេទភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen នឹងក្លាយជានិន្នការវិនិយោគដែលមានសក្ដានុពលនាពេលអនាគត ខណៈវិបត្តិកូវីដនៅតែបន្ត ហើយគ្មាននរណាដឹងថានឹងបញ្ចប់នៅពេលណាឡើយ។

ប្រធានបទនេះត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសិលាអនឡាញរួមមួយ រវាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer លោក ងួន ឆាយលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor ពីប្រទេសសិង្ហបូរី លោក Ku Swee Yong កាលពីចុងសប្ដាហ៍កន្លងមកនេះ។

ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺភោជនីយដ្ឋានដែលផ្ដល់តែសេវាកម្មដឹកជញ្ជូនពីការកុម្ម៉ង់ទិញអនឡាញតែប៉ុណ្ណោះ ដោយមិនមានហាងឱ្យអតិថិជនទៅបរិភោគនោះឡើយ។ ភោជនីយដ្ឋានបែបនេះ ភាគច្រើនជាប្រភេទរោងចក្រខ្នាតធំ ដែលធ្វើម្ហូបក្រោយមានការកុម្ម៉ង់ប៉ុណ្ណោះ។

ចំណុចល្អរបស់ Cloud Kitchen គឺទី១ សាកសម្យបំផុតក្នុងកាលៈទេសៈកូវីដបែបនេះ ដោយសារការបិទខ្ទប់ និងការរក្សាគម្លាតសង្គម ដែលមនុស្សភាគច្រើនតែងតែកុម្ម៉ង់ម្ហូបតាមអនឡាញ។ ហើយដោយសារតែគ្មាននរណាដឹងថាស្ថានភាពកូវីដនឹងប្រសើរនៅពេលណា កាលៈទេសៈនេះគឺសាកសម្យបំផុតសម្រាប់ការបើកអាជីវកម្ម Cloud Kitchen ។

លើសពីនេះ គុណសម្បត្តិទី ២ របស់ Cloud Kitchen គឺការចំណាយទាប ព្រោះម្ចាស់ភោជនីយដ្ឋានមិនចាំបាច់មានចំណាយថ្លៃជួលទីតាំងភោជនីយដ្ឋាន ឬចំណាយលើបុគ្គលិកបម្រើសេវាកម្មឡើយ។ លើសពីនេះ ដោយសារការផលិតភាគច្រើនគឺធ្វើនៅរោងចក្រ និងធ្វើជាទ្រទ្រង់ធំ ការចំណាយលើគ្រឿងផ្សំ វត្ថុធាតុដើម ក៏ដូចជាវិធីសាស្រ្តនៃការធ្វើម្ហូប ក៏នឹងទាបជាងមុនផងដែរ។

ដូចគ្នានេះដែរ Cloud Kitchen ផ្ដល់ភាពបត់បែនខ្ពស់ដល់ម្ចាស់ហាង ដែលពួកគាត់បើកលក់ម្ហូបបានច្រើនប្រភេទ តែប្រើទីតាំងធ្វើម្ហូប នៅទីតាំង ឬរោងចក្រតែមួយ។

ឧទាហរណ៍ បើអ្នកចង់បើកហាងលក់ម្ហូបកូរ៉េ ចិន ថៃ និងជប៉ុន ក្នុងពេលតែមួយ បើជាភោជនីយដ្ឋានធម្មតា អ្នកត្រូវមានទីតាំង ៤ កន្លែងផ្សេងៗ គ្នា ព្រោះមនុស្សភាគច្រើននឹងទៅបរិភោគនៅហាងខាងជំនាញ ជាជាងហាងដែលមានច្រើនមុខឡូកឡំគ្នា។ ប៉ុន្តែជាមួយនឹង Cloud Kitchen អតិថិជនមិនដឹងនោះទេថាហាងទាំង ៤ របស់អ្នកធ្វើចេញពីទីតាំងធ្វើម្ហូបតែមួយ ព្រោះអ្នកដាក់លក់អនឡាញជាប្រេនខុសគ្នា។

ដោយសារតែកត្តាទាំងនេះ ទើបធ្វើឱ្យអ្នកជំនាញព្យាករថា គំរូអាជីវកម្មបែបនេះ នឹងមានសន្ទុះជាងមុន នាពេលអនាគត។ លោក Ku Swee Yong បានឱ្យដឹងថា ជាក់ស្ដែង អាជីវកម្មនេះមានវត្តមានរួចមកហើយនៅកម្ពុជា ដែលភាគច្រើនជាការផ្គត់ផ្គង់ម្ហូបអាហារដល់សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងមួយចំនួនតូចដល់បុគ្គលិកក្រុមហ៊ុន។

«ដូច្នេះហើយ ទីផ្សារគឺនៅមានឱកាសច្រើនសម្រាប់អ្នកចង់ចូលប្រឡូកអាជិវកម្មបែបថ្មី ទាំងខ្នាតធំ និងខ្នាតតូច។ ឧទាហរណ៍ដូចជា ក្រៅពីលក់អនឡាញជាមួយអតិថិជនទូទៅ អ្នកអាចធ្វើកិច្ចសន្យាផ្គត់ផ្គង់អាហារថ្ងៃត្រង់ដល់បុគ្គលិកក្រុមហ៊ុនធំៗ ដែលមានបុគ្គលិករាប់ពាន់អ្នក ដែលនេះសុទ្ធសឹងតែជាឱកាស»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]