ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនហិរញ្ញវត្ថុ ចាប់ដៃគ្នាបង្កើតប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងពិនិត្យកម្ចីរួមគ្នា

ភ្នាក់ងារអចលនទ្រព្យល្បីនៅកម្ពុជា Vtrust Appraisal និងក្រុមហ៊ុនជំនាញត្រួតពិនិត្យឥណទាន Credit Bureau Cambodia (CBC) សម្រេចតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទានចូលគ្នា ដើម្បីបង្កើតជាបណ្ដាញឌីជីផលគ្រប់ជ្រុងជ្រោយមួយ ក្នុងប្រតិបតិ្តការទិញលក់ និងសុំកម្ចីអចលនទ្រព្យ។

បើយោងតាម Z1 News ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើ MoU កាលពីថ្ងៃ ២៧ ខែឧសភា កន្លងទៅនេះ តាមប្រព័ន្ធ Zoom ក្រោមវត្តមានរបស់ដោយលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន CBC។

លោក វង្ស សុខាល បានឱ្យដឹងថា៖ «ប្រព័ន្ធវាយតម្លៃអចលនទ្រព្យ ឬ Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal គឺជាសេវាកម្មទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងពេញលេញដោយស្វ័យប្រវត្តិ»។

ជាទូទៅ មុននឹងធនាគារសម្រេចថានឹងផ្ដល់កម្ចីប៉ុន្មានដល់អ្នកខ្ចីណាម្នាក់ ធនាគារត្រូវយកអចលនទ្រព្យធានាទៅវាយតម្លៃសិន ដែលត្រូវធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃ ដែលអាចប្រើពេលយូរ។ ប៉ុន្តែ កិច្ចសហការច្របាច់ប្រព័ន្ធចូលគ្នានេះ នឹងជួយឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា អាចចូលមកប្រើប្រាស់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យអនឡាញបានដោយងាយស្រួល និងឆាប់រហ័ស។ ពោលគឺមិនចាំបាច់ ទៅដើររកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដោយផ្ទាល់ដូចពេលមុនៗទេ។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន CBC បានមានប្រសាសន៍ថា៖ «ជាង ៥០% នៃឥណទានដែលបានបញ្ចេញលើទីផ្សារ គឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ ដែលភាគច្រើនជាដីធ្លី និងផ្ទះសម្បែង។ ប្រតិបត្តិការនេះមានប្រមាណពី ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការ ក្នុងមួយខែ»។

លោកបន្តថា៖ «ដូច្នេះ ការសហការប្រើប្រព័ន្ធរួមគ្នាជាមួយក្រុមហ៊ុនអ្នកវាយតម្លៃនេះ ជាដំណោះស្រាយយ៉ាងឈ្លាសវៃមួយ ដែលនឹងអាចផ្លាស់ប្តូរនូវរបៀបការវាយតម្លៃអចលនទ្រព្យរបស់ធនាគារសព្វថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]