ភ្នំពេញនឹងមានអគារសណ្ឋាគារផ្កាយ ៥ តម្លៃ ១២៨ លានដុល្លារ ថ្មីស្រឡាងមួយ ឆាប់ៗនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន K.B.X Investment Co., Ltd វិនិយោគ ១២៨ លានដុល្លារ ដើម្បីសាងសង់អគារផ្កាយ ៥ ថ្មីមួយកន្លែង នៅកណ្តាលទីក្រុងភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា សណ្ឋាគារនេះនឹងមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ហើយនឹងអាចបង្កើតការងារយ៉ាងតិច ៧៣០ កន្លែង។ស

រាជធានីភ្នំពេញបាននឹងកំពុងទាក់ទាញសណ្ឋាគារលំដាប់ផ្កាយប ៥ និងអគារខ្ពស់ៗជាច្រើន។ នៅដើមឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ពោធអគារ Hyatt Regency Phnom Penh ដែលមានតម្លៃ ១៨០លានដុល្លារ។ (អានបន្ថែម)

ទន្ទឹមនឹងនេះដែរ អគារ Chip Mong Tower តម្លៃ ២៣០ លានដុល្លារ ដែលរួមមានសណ្ឋាគារ Fairfield by Marriott ក៏បានបញ្ចប់គ្រោងអគារហើយដែរ ដោយនឹងបើកដំណើរនៅចុងឆ្នាំ២០២២ នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]