ភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ស្វាគមន៍គម្រោងអភិវឌ្ឍធំៗ ៦ គម្រោង តម្លៃជិត ៦៧លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៦,៩លានដុល្លារ ដើម្បីបង្កើតផ្សារទំនើប ១ កន្លែង និងរោងចក្រ ៦ កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។
យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖
១- MEKO INTELLIGENT (CAMBODIA) CO., LTD បោះទុនវិនិយោគ ៣២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
២. KHALANDALE CO., LTD: បោះទុនវិនិយោគ ១០លានដុល្លារបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣- K (CAMBODIA) CO., LTD បោះទុន ៧,៣លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៤. B.E.C.I.S (CAMBODIA) CO., LTD បោះទុន ៦,៧លានដុល្លារ បង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥. CAMBODIAN PAW SHIELD CO., LTD: បោះទុន ៥,៥លានដុល្លា របង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៦. X.Y.H. (CAMBODIA) GARMENT CO., LTD បោះទុន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គម្រោងទាំង៦នេះ នឹងបង្កើតការងារប្រមាណជាង ៦០៨២ កន្លែង ដល់ប្រជាជនក្នុងតំបន់។
គួររម្លឹកដែរថា នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ ពាន់លានដុល្លារផងដែរ៕
- Video Advertisement -