មកស្វែងយល់ពីតម្លៃដីនៅខណ្ឌសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា ខណ្ឌជាច្រើននៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍ននានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមានផងដែរ។

របាយការណ៍ដដែល ក៏បានបង្ហាញតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួនសំខាន់ៗ ៤ រួមមាន៖

១) ខណ្ឌ ៧ មករា
ខណ្ឌនេះ មានផ្ទះជាប់ដី និងលំនៅឋានខុនដូរតិចតួច ដោយសារតែជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខណ្ឌនេះទៀតសោត មានតម្លៃដីខ្ពស់ជាងគេនៅភ្នំពេញ ពោលគឺអតិប្បរមាដល់ទៅ៩០០០ដុល្លារ/ម៉ែត្រការ៉េ។
ទីតាំងដីដែលមានតម្លៃដីខ្ពស់ គឺនៅតាមបណ្តោយមហាវិថីព្រះសីហនុ (274) និងផ្លូវឧកញ៉ាទេពផន (182) ដែលមានតម្លៃចន្លោះពី ៦ ៥០០ ទៅ ៩០០០ ដុល្លារ/ម៉ែត្រការ៉េ។

ដោយឡែក ទីតាំងដីមានតម្លៃទាបវិញ គឺស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ (163) និងផ្លូវ 164 ដែលមានតម្លៃចន្លោះពី ៣ ៥០០ ទៅ ៥០០០ ដុល្លារ/ម៉ែត្រការ៉េ។

២) ខណ្ឌព្រែកព្នៅ

តម្លៃដីនៅតំបន់នេះ គឺនៅធូរថ្លៃ ព្រោះជាតំបន់ជាយក្រុងដែលទើបតែមានសន្ទុះនៃការអភិវឌ្ឍ។ ប៉ុន្តែតំបន់មានសក្ដានុពលខ្លាំងណាស់ ព្រោះអាចស្រូបកយកចំណែកទីផ្សារបានច្រើនបន្ថែមទៀត។

ក្នុងខណ្ឌព្រែកព្នៅ ទីតាំងដែលមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ គឺនៅនៅតាមបណ្ដោយផ្លូវធំ ដែលមានតម្លៃចន្លោះពី ៣៦០ ទៅ ១៤០០ ដុល្លារ/ម៉ែត្រការ៉េ។ ដោយឡែក ដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៧០ ទៅ ២៣០ ដុល្លារ/ម៉ែត្រការ៉េ។

ជាមួយគ្នានេះ សង្កាត់ពន្សាំងមានតម្លៃដីទាបជាងគេ ចន្លោះពី ៧៥ ទៅ ១៥០ ដុល្លារ/ម៉ែត្រការ៉ សម្រាប់ទីតាំងជាប់ផ្លូវធំ ហើយចន្លោះពី ៤០ ទៅ ៩០ ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងនៅផ្លូវតូច។

៣) ខណ្ឌកំបូល
ខណ្ឌនេះកំពុងមានកំណើនវិនិយោគលើលំនៅឋានតម្លៃសមរម្យខ្លាំង ព្រោះតម្លៃដីគឺនៅទាប។ សង្កាត់កន្ទោក មានតម្លៃដីខ្ពស់ជាងគេ ពោលគឺចន្លោះពី ៣៥០ ទៅ ២០០០ ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងដីជាប់ផ្លូវធំ និងចន្លោះពី ១៥០ ទៅ ៥០០ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងនៅផ្លូវតូច។

ចំណែកឯសង្កាត់បឹងស្នោ និងសង្កាត់ឱឡោក ជាទីតាំងដែលមានតម្លៃដីទាបជាងគេ ចន្លោះពី ៨០ ទៅ ១២០ ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងជាប់ផ្លូវធំ និងចន្លោះពី ២០ ទៅ ៨០ ដុល្លារ សម្រាប់ទីតាំងនៅផ្លូវតូច។

៤) ខណ្ឌចំការមន

ខណ្ឌជាខណ្ឌដែលមួយដែលដីមានតម្លៃខ្ពស់ ពោលគឺចន្លោះពី ២៥០០ ទៅ ៨០០០ដុល្លារ/ម៉ែត្រការ៉េ ព្រោះជាទីតាំងកណ្ដាលក្រុង ហើយជាបណ្ដុំអគារពាណិជ្ជកម្ម និងលំនៅឋាននានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]