មណ្ឌលកំសាន្តឆ្នេរសមុទ្រ Beach Club ថ្មីស្រឡាងមួយនៅឆ្នេរអូរត្រេះ បើកដំណើការហើយ

មណ្ឌលកំសាន្តឆ្នេរសមុទ្រ (Beach Club) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ បានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។

គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកាប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារ។

គម្រោងនេះ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលជាបានបោះជំហានថ្មីក្នុងទិសដៅទាក់ទាញភ្ញៀវទេសចក្រោយវិបត្តិកូវីដ។

ឯកឧត្តម គួច ចំរើន បានលើកឡើងដែរថា ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មីនៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះក៏ជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលមួយដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងលេចរូបរាងឡើងដូចជា ផ្លូវ៣៤ខ្សែ ការពង្រីកកំពង់ផែ រោងចក្រទឹកកខ្វក់ និងទីលានចាក់សំរាមជាដើម។

ពិសេសជាងនេះ រដ្ឋក៏បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងថ្មី ដើម្បីរៀបចំខេត្តនេះឱ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ (អានបន្ថែម)

- Video Advertisement -