មន្ទីរពិសោធន៍ជាតិកម្ពស់៧ ជាន់ ដ៏ថ្មីស្រឡាងមួយរបស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់

អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដ៏ថ្មីស្រឡាងមួយកន្លែងរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែមីនា កន្លងមកនេះ។

ពិធីចុះហត្ថលេខាលើលិខិតប្រគល់-ទទួលអគារនេះធ្វើឡើងរវាង ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ «អគារមន្ទីរពិសោធន៍ជាតិថ្មីនេះ មានទំហំ ៤.៨០០ ម៉ែត្រ ការ៉េ កំពស់៧ជាន់ ដោយបានសាងសង់ចប់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ស្របតាមកិច្ចសន្យា»។

គួរបញ្ជា្កក់ផងដែរថា អគារមន្ទីរពិសោធន៍ជាតិមួយនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៨ មកម្លេះ។ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយក្នុងការជួយជួយលើកកម្ពស់និងជួយអភិវឌ្ឍគុណភាពសមត្ថភាពរបស់ហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម ឲ្យមានភាពរីកចម្រើនជាងមុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]