មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ដាក់សម្ពោធជាផ្លូវការ

មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ​  ត្រូវបានដាក់សម្ពោធដាក់ដំណើរការជាផ្លូវការ ហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។

ពិធីសម្ពោធមន្ទីរពិសោធន៍នេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស បណ្តុះបណ្តាល អ្នកជំនាញជាន់ខ្ពស់ តាមរយៈការបំពាក់ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទំនើបៗ រថយន្តសម្រាប់ចុះ សិក្សាស្រាវជ្រាវ និងការបង្កើតកម្មវិធីគ្រប់គ្រងផ្លូវថ្នល់។

គួរបញ្ជាក់ថា ការដាក់ដំណើរការអគារមន្ទីពិសោធន៍តេជោសាធារណការ កម្ពុជា-កូរ៉េ នេះ គឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមកកាន់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ  និងដឹកជញ្ជូន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]