មូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត

រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ  ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។

ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។

សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]