ម៉ាឡេស៊ីត្រូវសងសិង្ហបុរី ៧៦ លានដុល្លារ ក្រោយសម្រេចលុបចោលគម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំង ២

ប្រទេសម៉ាឡេស៊ី ត្រូវសងសំណងជាង ៧៦ លានដុល្លារ ដល់ប្រទេសសិង្ហបូរី ក្រោយសម្រេចលុបចោល គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងគូឡាឡាំពួរទៅសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៩ មីនា កន្លងទៅ។

គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំងពីរត្រូវបានលុបចោល កាលពីដើមឆ្នាំ ២០២១ កន្លងមកនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរចរចាពិភាក្សាមិនចុះសម្រុងគ្នា ពិសេសជុំវិញបញ្ហាការចំណាយខ្ពស់ និងបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី។ (អានបន្ថែម)

យ៉ាងណាក្ដី កន្លងមក ប្រទេសសិង្ហបុរីបានចុះហត្ថលេខាជាមួយអ្នកម៉ៅការ ៥ ក្រុមហ៊ុន រួចហើយ ដើម្បីអភិវឌ្ឍកំណាត់ផ្លូវដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ ដូច្នេះទើប តម្រូវឱ្យ ម៉ាឡេស៊ីផ្ដល់សំណង់លើចំណាយទាំងអស់នេះ។

ប្រភពដដែលបានឱ្យដឹងថា សំណងប្រមាណ ៧៦ លានដុល្លារនេះ នឹងប្រើប្រាស់ដើម្បីបង់ថ្លៃសេវាកម្មប្រឹក្សាយោបល់ ថ្លៃរចនាហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដែលបានចំណាយរួចហើយ។

គួរបញ្ជាក់ផងដែរថា ផ្លូវដែកមួយខ្សែនេះមានប្រវែង ៣៥០ គីឡូម៉ែត្រ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងប្រទេសទាំង ២ ពី ៧ ម៉ោងមកត្រឹម ៩០ នាទី ប៉ុណ្ណោះ។ គម្រោងនេះត្រូវចំណាយទុន ២៧,៣ ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេលក្នុងការសាងសង់ជាង ១០ ឆ្នាំ។ ប៉ុន្តែ សោកស្ដាយដែលគម្រោងត្រូវបានលុបចោលទៅវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]