ម្ចាស់គម្រោង FC Barcelona New York Academy ធ្វើបទបង្ហាញដល់វិនិយោគិនកម្ពុជាជាមួយឱកាសរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់
ម្ចាស់អភិវឌ្ឍន៍គម្រោង«FC Barcelona New York» ដែលជាដៃគូវិនិយោគក្លឹបកីឡានេះ បានផ្តល់បទបង្ហាញសំខាន់ៗដល់វិនិយោគិននៅទីក្រុងភ្នំពេញ ដោយការផ្តល់ឱកាសដល់វិនិយោគិនទាំងនោះនៅឱកាសធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ តាមរយៈកម្មវិធីអន្តោប្រវេសន៍ «EB-5» របស់រដ្ឋាភិបាលអាមេរិក។
ម្ចាស់អភិវឌ្ឍន៍គម្រោង «FC Barcelona New York Academy» ដែលជាដៃគូវិនិយោគក្លឹបកីឡានេះ បានផ្តល់បទបង្ហាញសំខាន់ៗដល់វិនិយោគិននៅទីក្រុងភ្នំពេញ ដោយការផ្តល់ឱកាសដល់វិនិយោគិនទាំងនោះ ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកដោយស្របច្បាប់តាមរយៈកម្មវិធីរបស់រដ្ឋាភិបាលអាមេរិកដែលមានឈ្មោះថា អន្តោប្រវេសន៍ក្រោមកម្មវិធីវិនិយោគ EB-5។ គម្រោងដែលមានតម្លៃទុនវិនិយោគសរុបប្រមាណជា ៤១ លានដុល្លារអាមេរិក គឺនឹងធ្វើឲ្យគម្រោងនេះក្លាយជាកន្លែងពហុកីឡា និងមណ្ឌលថែរក្សាសុខភាពឯកជនធំបំផុតនៅទីក្រុងញូវយ៉ក។
គម្រោងនេះ គឺដឹកនាំការអភិវឌ្ឍន៍ដោយអ្នកអភិវឌ្ឍន៍ដែលមានប្រជាប្រិយភាពបំផុតនៅទីក្រុងញូវយ៉ក គឺលោក Anthony Orso ដែលធ្លាប់បានទទួលបានជោគជ័យនៅក្នុងប្រតិបត្តិការអចលនទ្រព្យក្នុងការបិទបញ្ចប់ទំហំវិនិយោគជាង ២៥០លានដុល្លារអាមេរិកនៅក្នុងអាជីពរបស់គាត់ រួមទាំងការផ្តល់ហិរញ្ញប្បទានដល់សណ្ឋាគារ Plaza Hotel នៅក្នុងក្រុងញូវយ៉ក និងទឹកប្រាក់ ៣៧០ លានដុល្លារអាមេរិក ទៅឲ្យផ្សារទំនើបទំហំ ៩០ពាន់ម៉ែត្រការ៉េ របស់ក្រុមគ្រួសារបស់គាត់ នៅទីក្រុងញូវយ៉ក ឈ្មោះថា «Bronx Terminal Market»។
រៀបចំឡើងដោយ Pearl Bay Consulting នៅឯសណ្ឋាគារ Raffles Hotel Le Royal កម្មវិធីនេះមានវិនិយោគិនដែលទទួលការចាប់អារម្មណ៍ចូលរួមប្រមាណជាង ៣០រូប ប្រមូលផ្គុំគ្នាដើម្បីស្តាប់ការធ្វើបទបង្ហាញអំពីការធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកដោយស្របច្បាប់តាមរយៈ អន្តោប្រវេសន៍ក្រោមកម្មវិធីវិនិយោគ EB-5 របស់រដ្ឋាភិបាលអាមេរិក ជាមួយគម្រោង «FC Barcelona New York Academy»។ កូនប្រុសរបស់លោក Anthony Orso លោក Michael Orso បានធ្វើបទបង្ហាញទៅដល់ភ្ញៀវយ៉ាងក្បោះក្បាយអំពីគម្រោងអភិវឌ្ឍលើផ្ទៃដីទំហំ ១៧ហិកតា នៅកណ្តាលទីក្រុងញ៉ូយ៉ក ជាមួយទុនវិនិយោគប្រមាណ ៤១លានដុល្លារអាមេរិក ដែលគម្រោងនេះនឹងក្លាយជាទីស្នាក់ការរបស់ FC Barcelona’s New York Academy។
គម្រោងអភិវឌ្ឍន៍នេះ នឹងមានទីលានកីឡាខាងក្រៅចំនួន ១០ កន្លែង ទីលានខាងក្នុងចំនួន ១កន្លែង ទីធ្លាសម្រាប់ទិញម្ហូបអាហារនិងភេសជ្ជៈ កន្លែងផ្សព្វផ្សាយ ផ្ទៃក្រឡាសម្រាប់ហាងលក់ទំនិញ និងអគារវេជ្ជសាស្រ្តទំហំ ៤៦៥០ម៉ែត្រការ៉េ ដែលត្រូវបានកក់ជួលរួចរាល់ហើយដោយក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពធំបំផុតមួយនៅសហរដ្ឋអាមេរិក។ គម្រោងនេះ នឹងត្រូវផ្តល់ហិរញ្ញប្បទានតាមរយៈការប្រើប្រាស់ទុនរបស់អ្នកអភិវឌ្ឍន៍ស្មើៗគ្នានៃទុនដែលបានពីកម្មវិធី EB-5 និងមូលប័ត្រចេញដោយរដ្ឋាភិបាលអាមេរិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរកបានប្រាក់ចំណូលបានជាង ២លានដុល្លារអាមេរិក សម្រាប់គម្រោងតាមរយៈវិទ្យាស្ថាន FC Barcelona New York Academy ដែលវិទ្យាស្ថាននេះបានដំណើរការអស់រយៈពេលជាងមួយឆ្នាំមកហើយ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយក្នុងនោះទីលានទីមួយនឹងត្រូវបើកឲ្យដំណើរការនៅរដូវក្តៅ ហើយការសាងសង់ទាំងមូលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំកន្លះទៀត។
ការផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ខាងលើ និងកម្មវិធី EB5 របស់សហរដ្ឋអាមេរិកគឺត្រូវអនុវត្តរួមជាមួយគ្នា តាមរយៈភ្នាក់ងារផ្តល់សេវាពីក្រុមហ៊ុន Pearl Bay Consulting ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍ ដែលកន្លងមកក្រុមហ៊ុននេះបានជួយគ្រួសារជាង ១០០០ គ្រួសារទៅរស់នៅសហរដ្ឋអាមេរិក និងតំបន់កណ្តាលនៃភូមិភាគឦសាន Ameri-Link។ ក្រុមហ៊ុនេះដឹកនាំដោយលោក David Starr អ្នកអភិវឌ្ឍដែលមានមូលដ្ឋាននៅរដ្ឋតិចសាស ដែលកន្លងមកលោកបានអនុវត្តគម្រោង EB-5 មួយចំនួនដោយជោគជ័យ រួមទាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Vantage តម្លៃ ៩៥ លានដុល្លារអាមេរិកនៅរដ្ឋតិចសាស ដែលក្នុងនោះ ទឹកប្រាក់ ២៥លានដុល្លារអាមេរិកនៃគម្រោងនេះ គឺបានមកពីកម្មវិធី EB-5។
លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឲ្យវិនិយោគិនវិនិយោគលើគម្រោងនេះ គឺតាមរយៈកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ EB-5 ផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាទូទៅក្រោមការវិនិយោគរបស់កម្មវិធីនេះ វិនិយោគិនត្រូវតែមានប្រាក់ចំនួន ១លានដុល្លារអាមេរិក ក៏ប៉ុន្តែសម្រាប់គម្រោងក្លឹបកីឡាខាងលើនេះ គឺមួយយូនីតមានតម្លៃត្រឹមតែ ៥០០.០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ព្រោះតម្លៃនេះស្ថិតក្នុងគោលដៅកំណត់ចំពោះតំបន់ដែលបង្កើតការងារ។ តែគម្រោងនេះផ្តល់កន្លែងចំនួន១៦កន្លែងប៉ុណ្ណោះសម្រាប់វិនិយោគិននៅទូទាំំងពិភពលោក។ នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិនិយោគិនអន្តោប្រវេសន៍តាមរយៈកម្មវិធី EB-5 ព្រោះដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងដំឡើងថ្លៃទិដ្ឋាការវិនិយោគជិត ២០០ភាគរយ នៅក្នុងខែកញ្ញារហូតដល់ ១,៨ លានដុល្លារអាមេរិក ដែលនេះនឹងធ្វើឲ្យវិនិយោគិនកម្ពុជាពិបាកទទួលយកកម្មវិធីនេះបន្តិចព្រោះតម្លៃកាន់តែខ្ពស់។
សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសវិនិយោគអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកសូមទាក់ទងក្រុមហ៊ុន Pearl Bay Consulting៖
FB: facebook.com/PearlBayPhnomPenh/
អ៊ីមែ៉ល: info.cam@eb3support.com
វេបសាយ: www.eb5support.com

- Video Advertisement -