ម្ចាស់ផ្សារទំនើបនានា បន្តប្ដូរយុទ្ធសាស្រ្តទីផ្សារថ្មីៗជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្ម

អត្ថបទដោយលោក Eric Wong Chon Lap

វិស័យផ្សារទំនើបនៅកម្ពុជា បន្តរងសម្ពាធ និងជួបផលលំបាកក្នុងការទ្រទ្រង់អាជីវកម្ម ដោយសារវិបត្តិកូវីដ និងការធ្លាក់ចុះនៃការចំណាយរបស់ប្រជាជនទូទៅ។ និន្ននាអវិជ្ជមាននេះត្រូវបានព្យាករថា នឹងនៅតែបន្តនៅត្រីមាសបន្តបន្ទាប់ក្នុងឆ្នាំ២០២១ នេះ។

ដោយសារចំនួនករណីឆ្លងប្រចាំថ្ងៃនៅកម្ពុជាកើនឡើងជាលំដាប់ ម្ចាស់អាជីវកម្មផ្សារទំនើបទាំងអស់ក៏បាន និងកំពុងចាត់វិធានការណ៍ និងយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីបន្ដស្ដារអាជីវកម្មរបស់ពួកគេឱ្យដំណើរការទៅមុខឱ្យបាន។

ជាក់ស្ដែងឃើញថា ក្នុងអំឡុងពេលនេះ ម្ចាស់ផ្សារទំនើបជាច្រើន ត្រូវបង្ខំចិត្តបញ្ចុះតម្លៃតូបជួល ដើម្បីបញ្ជៀសហានិភ័យគ្មានអ្នកជួល ហើយទុកតូបនៅទំនេរ។ អ្នកអភិវឌ្ឍផ្សារទំនើបខ្លះទៀត បង្ខំចិត្តបញ្ឈប់ ឬពន្យារផែនការវិនិយោគរបស់ពួកគេ ហើយងាកមកអនុវត្តគោលនយោបាយសន្សំសំចៃ ដូចជាការបិទហាងដែលមិនសូវចំណេញ និងការផ្លាស់ប្តូរគំរូអាជីវកម្មជាដើម។

ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបខ្លះទៀត ឆ្លៀតយកឱកាសនេះ ដើម្បីពង្រឹងសក្ដានុពលផ្សាររបស់ពួកគេ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន AEON Mall (Cambodia) ទោះក្នុងអំឡុងវិបត្តិកូវីដក្ដី ក៏បានទាញយកប្រេនអន្តរជាតិល្បីៗថ្មីៗជាច្រើនចូលមកផ្សារទំនើបអ៊ីអន១ របស់ខ្លួន ដូចជាប្រេន Calvin Klein, Champion និង Michael Kors ជាដើម។

លើសពីនេះ ផ្សារទំនើបអ៊ីអន១ ក៏បានពង្រីកជាន់ផ្ទាល់ដី ២៧ ០០០ ម៉ែត្រការ៉េបន្ថែមទៀត។ ក្រោយសាងសង់រួច ផ្សារទាំងមូលនឹងមានទំហំដល់ទៅ ១៦២ ០០០ ម៉ែត្រការ៉េ ដែលរំពឹងថានឹងទាក់ទាញប្រេនធំៗ និងអ្នកមកដើរផ្សារច្រើនជាងមុន។ (អានបន្ថែម)

លើសពីនេះ ហាងលក់ទំនិញប្រេនធំៗ ក៏បាននិងកំពុងរក្សាលំនឹងអាជីវកម្មរបស់ខ្លួន ដោយបើកយុទ្ធនាការផ្សព្វផ្សាយ និងបញ្ចុះតម្លៃកាន់តែខ្លាំង និងញឹកញាប់ជាងមុន ដើម្បីទាក់ទាញអតិថិជន។

យ៉ាងណាមិញ ក្នុងចំណោមទីផ្សារ Retail ទាំងអស់ មានតែហាងលក់រាយបែបម្ហូបអាហារ និងភេសជ្ជៈទេ ដែលរងសម្ពាធតិចតួចបំផុត ពិសេសក្រោយពេលរដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយការបិទខ្ទប់ ហើយអនុញ្ញាតឱ្យភោជនីយដ្ឋាននានាបើកដំណើរការឡើងវិញ។ សម្រាប់ភោជនីយដ្ឋានខ្លះ គឺមានត្រឹមសេវាខ្ចប់ និងដឹកជញ្ជូន នៅតែមានសកម្មភាព។

ជាសរុប ទីផ្សារលក់រាយ ឬផ្សារទំនើប នៅតែបន្ដរងសម្ពាធមួយរយៈធំទៀត។ ទោះអ្នកលក់រាយមួយចំនួនបានងាកទៅលក់អនឡាញក្ដី តែការលក់អនឡាញគឺមិនអាចទ្រទ្រង់អាជីវកម្មបាន១០០% នោះទេ។

ឧទាហរណ៍ផ្សារទំនើប Supermarket ភាគច្រើនគឺប្រើប្រព័ន្ធអនឡាញ របស់ក្រុមហ៊ុនដឹកជញ្ជូនធំៗដែលមានស្រាប់ ដើម្បីបំពេញតម្រូវការការទិញអនឡាញ។ ប៉ុន្តែ មកទល់បច្ចុប្បន្ន មានចំណូលត្រឹមតិចតួចប៉ុណ្ណោះ ដែលរកបានតាមការលក់អនឡាញសម្រាប់ Supermarket ទាំងអស់នេះ។

ជាមួយនឹងស្ថានភាពដូច្នេះ ឆ្នាំ២០២១ នៅតែជាឆ្នាំដែលលំបាក ហើយសម្រាប់ឆ្នាំ ២០២២ វិញ សង្ឈឹមតែមួយគត់គឺការពន្លឿនការចាក់វ៉ាក់សាំង។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]