រដ្ឋកំពុងសម្រុកស្ថាបនាផ្លូវនៅរុនតាឯក ខណៈបច្ចុប្បន្នសម្រេចបានជាង១៦ភាគរយ

គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប បានស្ថាបនា​ផ្លូវ​គ្រួស​ក្រហម​ដោយកងវិស្វកម្មតេជោ ហ៊ុន សែន​សៀម​រាប ក្នុងតំបន់ទី១ និងតំបន់ទី២ ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២៨៥០ម៉ែត្រ ស្មើ​ ១៦,៨៧%​ នៃ​ប្រវែង​ផ្លូវដែលត្រូវស្ថាបនាសរុប ១៦៨៨៧ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតា​ឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត​រុះរើសំណង់​ខុស​ច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន  និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ៩៥ ហិកតា ហើយ។

មកទល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ និងបានចាប់ឆ្នោតយកដីឡូតិ៍ថ្មី មានចំនួ​ន​ប្រមាណជាង ៩០០ គ្រួសារហើយ នៅក្នុងយុទ្ធនាការចុះវាស់វែង​ កំណត់​និយាមកាក្បាលដី​ និងអត្ត​សញ្ញាណ​អ្នក​កាន់​កាប់​ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​អប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប​។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]