រដ្ឋគ្រោងរៀបចំសារមន្ទីរ បាតសមុទ្រនៅកោះតាគៀវ ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។ នេះបើតាម ឯកឧត្តមឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។
គម្រោងសារមន្ទីរសង្គ្រាមបាតសមុទ្រ នឹងទាក់ទាញយភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ អាចមុជទឹកចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។

ឯកឧត្តមបានឱ្យដឹងថា រដ្ឋបាលខេត្ត កំពុងសិក្សាគម្រោងរៀបចំឱ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ ដោយមានការសហការជាមួយនឹងក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» នៅនៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម។

ឯកឧត្តមបានបន្ថែមថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដី រាម គឺមានយុទ្ធោបករណ៍ដែលសល់ពីសង្គ្រាមលោកលើកទី២ ក្នុងនោះមានទាំងយន្តហោះសង្គ្រាម និងយន្តហោះចម្បាំង រួមនឹងយុទ្ធោបករណ៍នាសម័យសង្គ្រាមមួយចំនួនទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រនេះ។

ឯកឧត្តមបានបញ្ជាក់ដែរថា ដើម្បីអាចទៅមើលសារមន្ទីរបាន ទាល់តែមុជទឹកចុះចូលទៅមើល ហើយត្រូវហាត់រៀន Diving ដើម្បីមុជទឹកចុះចូលទៅមើលទេសភាពបាតសមុទ្រនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ហាត់រៀនDiving ដើម្បីមុជទឹកចុះទៅមើលទេសភាពបាតសមុទ្រ ដែលបញ្ជាក់ថាកម្ពុជាមិនមែនមានត្រឹមតែរមណីយដ្ឋាន ឧទ្យានជាតិ ទេសចរណ៍ តែនៅលើដីគោកប៉ុណ្ណោះទេ។

បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន ៣២កោះ ដែលមានសក្តានុពលក្នុងការបង្កើតជារមណីយដ្ឋានទេសចរណ៍បាតសមុទ្រ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ទេ ខណៈបាតសមុទ្រខេត្តនេះ មានសុទ្ធតែផ្កាថ្មស្រស់ស្អាតច្រើន ចម្រុះព័ណ៌គ្រប់បែបយ៉ាងទាំងអស់ ទាំងជីវចម្រុះ និងត្រីស្អាតៗ មាននៅដូចជា កោះរ៉ុង កោះតាង កោះពូលូវ៉ៃ ជាដើម។

ក្រៅពីផ្កាថ្មស្អាតៗ នៅក្នុងបាតសមុទ្រនោះ ក៏មានជីវចម្រុះសមុទ្រដ៏ទាក់ទាញជាច្រើនថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]