រដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន  ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។

ឯកឧត្តមបានឱ្យដឹងថា  សំរាមនៅបណ្តាប្រទេសមួយចំនួនគេបានយកទៅធ្វើការកែច្នៃស្ទើរតែទាំងអស់។

ឯកឧត្តមបន្ត ការកែច្នៃសំរាមឡើងវិញបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានផង និងជួយធនធាននៅលើភពផែនដីមាននិរន្តរភាពផង។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ទៀតថា «យើងជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនគួរចូលរួមបន្ថែមទៀត ក្នុងការជំរុញការកែច្នៃសំរាមនៅក្នុងប្រទេស ខណៈមួយថ្ងៃៗយើងមានសំរាមជាងមួយម៉ឺនតោន ហើយមួយឆ្នាំមានជាង ៤លានតោន។ បច្ចុប្បន្ននេះសំណល់ត្រឹមតែ៥០% ទៅ៧០% ដែលប្រមូលហើយយកទៅចាក់ចោលនៅទីលាន»។ (អានបន្ថែម)

កន្លងមក កម្ពុជាមានក្រុមហ៊ុនដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋ ដោយយកប្លាស្ទិកបញ្ចូលនឹងសារធាតុផ្សេងបញ្ចូលគ្នាបានក្លាយជាឥដ្ឋ។

ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនដែលធ្វើការកែច្នៃកាកសំណល់ និងការផលិតចានអេកូ ដែលធ្វើពីដើមចេក និងការបង្កើតជីកំប៉ុសដែលធ្វើពីអាចម៍ជន្លេនផងដែរ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការកែច្នៃកាកសំណល់នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលមានប្រមា​ណ​​ពី១០% ទៅ១៥% តែប៉ុណ្ណោះ។

គួររម្លឹកថា ដើម្បីគ្រប់គ្រងកាកសំណល់រឹង និងសំណល់ប្លាស្ទិក ធនាគារពិភពលោក បានផ្តល់កម្ចីប្រមាណ ៦០លានដុល្លារដល់កម្ពុជា ដែលពេលនេះភាគីពាក់ព័ន្ធកំពុងរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]