រដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារ​ណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ​។ នេះបើតាមសន្និ​សីទ​​សារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រ​ដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «បន្ទាប់ពីឆ្នាំ២០២៣ ឬ​២០២៤ ខ្ញុំនឹងបញ្ចប់ការងារផ្លូវថ្នល់ ចាក់បេតុង AC ឬ DBST ឱ្យអស់ក្នុងក្រុងកំពង់ឆ្នាំង យើងនឹងចាប់ផ្តើមផែនការថ្មីបន្ត ធ្វើសួនច្បារតាមបណ្តោយទន្លេប្រវែង ១៦ គ.ម ទុកជាប្រវត្តិសាស្ត្រ»។

ឯកឧត្តមអភិបាល បានបន្ថែមថា «ចាំសុំការអនុញ្ញាតដល់ថ្នាក់ដឹកនាំ ដើម្បសុំដាក់ឈ្មោះសួននេះពីរាជរដ្ឋាភិបាល»។

លើសពីនេះ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានត្រៀមធ្វើសួនច្បារនៅបឹងធំ មុខវត្តយាយទេព ដោយរៀបចំទីនោះឱ្យក្លាយជាសួនសាធារណៈ ជុំវិញបឹងដែលមានទំហំជាង ២០០០ហិកតាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]