រដ្ឋនឹងផ្លាស់ប្តូរទីតាំងសាលាដំបូងនិងសាលាឧទ្ធរណ៍ភ្នំពេញទៅតំបន់អភិវឌ្ឍន៍OCICនៅជ្រោយចង្វារ

ការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាផ្លូវការណ៍ នឹងផ្លាស់ប្តូរទីតាំងសាលាដំបូង អយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ទៅអគារកម្ពស់ ៧ ជាន់ថ្មី នៅក្នុងតំបន់អភិវឌ្ឍន៍ OCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

បើយោងតាមសេចក្ដីប្រកាសពីទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ សីហា កន្លងមកនេះ អគារកម្ពស់ ៧ជាន់ថ្មី នឹងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលនឹងសាងសង់ដោយក្រុមហ៊ុនលី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

ដោយឡែក ជាថ្នូរក្នុងការសាងសង់ រដ្ឋាភិបាលនឹងផ្ដល់ជូនដីទីតាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឱ្យទៅក្រុមហ៊ុន លី ឈួង។

លើសពីនេះ រដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នឹងចាប់ផ្ដើមការសាងសង់ក្នុងពេលឆាប់ៗនេះ ក្រោយរដ្ឋាភិបាលបញ្ចប់ការចរចារជាមួយក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]