រដ្ឋបញ្ជាឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមប្រកាសណែនាំថ្មីរបស់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

បើយោងតាមប្រកាសចំនួន ០៥ ផ្សេងៗគ្នា ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ វិស័យទាំង ៥ នោះ រួមមាន៖

១) គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី ១៥.០០០ ម៉ែត្រការ៉េ ដល់ ៤៥.០០០ ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន

២) គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ ហិកតា ដល់ ៥០ ហិកតា

៣) គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០ លីត្រ ទៅ ៩០ ០០០ លីត្រ

៤) គម្រោងរោងចក្រធុនស្រាល និងមធ្យម

៥) កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី ៥០០ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី ១០.០០០ ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី ១០ហិកតាឡើងទៅ ឬដំាសារាយចាប់ពី ២០ហិកតាឡើងទៅ។

ក្នុងប្រកាសថ្មីនេះ មានការណែនាំ និងនីតិវិធីសរុបជាង ៤០ទំព័រដែលម្ចាស់គម្រោងនីមួយយៗខាងលើត្រូវគោរពតាម ក្នុងពេលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ។

ក្រៅពីគោលការណ៍ ៤០ ទំព័រនេះ ប្រកាសថ្មីក៏តម្រូវឱ្យម្ចាស់គម្រោងនីមួយៗ ត្រូវពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ពាក់ព័ន្ធ។

លើសពីនេះ ក្នុងករណីទំហំនៃការប៉ះពាល់ធំៗ ម្ចាស់គម្រោងត្រូវពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងមានកិច្ចប្រជុំអន្តរក្រសួងផងដែរ។

យ៉ាងណាមិញ ម្ចាស់គម្រោងត្រូវធ្វើការវាយតម្លៃដោយខ្លួនឯង ឬអនុញ្ញាតជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងក៏បាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]